លោក សុរិយា ស៊ូ​ប៊ែ​ឌី សោកស្តាយ​ចំពោះ​ការបើក​សម័យប្រជុំ​នៃ​រដ្ឋសភា​នៅ​កម្ពុជា​​

អ្នករាយការណ៍​ពិសេស​របស់​ អង្គការសហប្រជាជាតិ លោក សុរិយា ស៊ូ​ប៊ែ​ឌី កាលពី​ថ្ងៃ​អង្គារ សម្តែង​​ការសោកស្តាយ ដែល​សម័យប្រជុំ​នៃ​រដ្ឋសភា​នៅ​កម្ពុជា ត្រូវ​បាន​ប្រព្រឹត្តទៅ​ដោយ​មិន​មាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។​ ​លោក​សុរិយា ស៊ូ​ប៊ែ​ឌី ថែ្ល​ង​បែបនេះ​ទៅ​កាន់​ក្រុមប្រឹក្សា​​សិទ្ធិមនុស្ស​នៃ​អង្គការ​​សហ​ប្រជា​ ជាតិ ខណៈ​​លោក​​រាយការណ៍​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ លោក​មានប្រសាសន៍ថា រដ្ឋសភា ដែល​តំណាង​ឲ្យ​ពលរដ្ឋ​កម្ពុ​ជា​ពិតប្រាកដ គឺ​មាន​​សារៈ​សំខាន់ ដោយ​មាន​ការ​ចូល​រួម​​ពី​គណបក្ស​ទាំង​ពីរ ដែល​​ទទួលបាន​សំឡេង​គាំទ្រ​ជា​អាសនៈ​។ លោក​បញ្ជាក់ថា លោក​សោក​​ស្តាយ ដែល​គណបក្ស​ទាំង​ពីរ មិន​បាន​ឯកភាពគ្នា មុន​ការប្រជុំ​សភា​កាលពី​ថ្ងៃ​​ទី​២៣​​ខែ​​កញ្ញា និង​ដំណើរការ​ប្រជុំ​សភា ដោយ​ពុំ​មាន​ការចូលរួម​ពី​គណបក្ស​ប្រឆាំង​។ លោក​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ បន្ត​ជជែក​គ្នា ដោយ​កុំឲ្យ​ស្ថាន​ភាព​​តាន​តឹង​​បន្ត​ទៀត​។…

ស៊ុន ណារិន
http://vodhotnews.com/16371