វិទ្យាសា្ថន​ជាតិ​ប្រជាធិបតេយ្យរៀប​ចំ​វេទិកា​ជជែក​ពិភាក្សា​បេក្ខជន​តំណាង​រាស្ត្រ

វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា NDI ​បានឲ្យ​ដឹង​តាម​រយៈ​​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា NDI នឹង​ឧបត្ថម្ភ​ដល់​វេទិកា​ជជែក​ពិភាក្សា​បេក្ខជន​តំណាង​រាស្ត្រ ចំនួន​៩​នៅ​ខេត្ត​ចំនួន​៥ ព្រម​ទាំង​វេទិកា​២​ផ្សេង​ទៀត ដែល​នឹង​ត្រូវ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ ដើម្បី​បន្ត​ប្រពៃណី​ឧបត្ថម្ភ​វេទិកា​ជជែក​ពិភាក្សា​នៅ​កម្ពុជា ដែល​ខ្លួន​បាន​ធ្វើ​ចាប់​ពី​ឆ្នាំ​២០០៣​មក វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា NDI បាន​ឲ្យ​ដឹង​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ខ្លួន​នឹង​ឧបត្ថម្ភ​វេទិកា​ជជែក​ពិភាក្សា​បេក្ខជន​តំណាង​រាស្ត្រ​ចំនួន​៩ នៅ​ក្នុង​ខេត្ត​ចំនួន​៥។ ព្រម​ទាំង​វេទិកា​ថ្នាក់​ជាតិ​ចំនួន​២​ទៀត ដែល​នឹង​ត្រូវ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។…

អ៊ឹម រចនា
http://www.khmer.rfi.fr/cambodia/20130705-ndi-2013-national-assembly-debate