(ខ្មែរ) សង្គ្រោះ​ជាតិ​ដាក់​លក្ខខណ្ឌ​មុន​នឹង​ចូល​ប្រជុំ​សភា

ដើម្បី​បញ្ឈប់​ការ​ធ្វើ​ពហិការ​ក្នុង​កិច្ច​ប្រជុំ​ក្នុង​រដ្ឋសភា​មេ​ដឹក ​នាំ​គណបក្ស​ប្រឆាំង បាន​ទាមទារ​លក្ខខណ្ឌ ៣ ពី​គណបក្ស​កាន់​អំណាច​គឺ​ត្រូវ​ប្រើ​សំឡេង ២ ភាគ ៣ ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត ត្រូវ​បែង​ចែក​អំណាច​ស្មើ​គ្នា​នៅ​ក្នុង​រដ្ឋសភា និង​ការ​ប្រើ​ប្រាស់​ទូរទស្សន៍​ជាតិ​ជា​ទូទៅ។ ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បន្ទាប់​ពី​វិល​ត្រឡប់​មក​ពី ប្រទេស​នូវែលសេឡង់ វិញ​កាល​ពី​ម្សិលមិញ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ថា សង្គ្រោះ​ជាតិ​បាន​ផ្ញើ​បី​ចំណុច​នេះ​ទៅ​គណបក្ស​ប្រជាជន​រួច​ហើយ ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ​ដើម្បី​អាច​ធ្វើ​ឲ្យ​គណបក្ស​ទាំង​ពីរ ​ធ្វើ​ការ​រួម​គ្នា​នៅ​ក្នុង​រដ្ឋសភា។ លោក​បញ្ជាក់​ថា៖ «យើង​ទាមទារ​ឲ្យ​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បើក​ចំហ ជា​ពិសេស វិទ្យុ និង​ទូរទស្សន៍​ដោយ​មិន​ត្រឹម​តែ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​វិទ្យុ ទូរទស្សន៍ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ…យើង​ចង់​ឲ្យ​ទូរទស្សន៍​ជាតិ និង​វិទ្យុ​ជាតិ​ជា​របស់​ទាំង​អស់​គ្នា មិនមែន​សម្រាប់​តែ​គណបក្ស​ប្រជាជន​មួយ​ទេ»។ …

មាស សុខជា
http://bit.ly/T6AXMj