សហរដ្ឋអាមេរិកស្នើគណបក្សជាប់ឆ្នោតទាំងពីរធ្វើការរួមគ្នាដើម្បីប្រជាជន
កាលពីថ្ងៃអង្គារ ក្រសួងការបរទេសអាមេរិកបានអំពា វនាវគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងអំណាច និងគណបក្ស សង្គ្រោះជាតិដែលជាគណបក្សប្រឆាំងឲ្យ “ធ្វើការរួម គា្ន” និងអំពាវនាវម្តងហើយម្តងទៀតឲ្យមានការពិនិត្យឡើងវិ ញប្រកបដោយតម្លាភាពលើភាព មិនប្រក្រតីក្នុងការបោះឆ្នោតជ្រើស រើសតំណាងរាស្ត្រក្នុងខែកក្កដា។ លោកស្រី ចិន ផ្សាគី (Jen Psaki) អ្នកនាំពាក្យក្រសួងការ បរទេសសហរដ្ឋអាមេរិកបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា “សហរដ្ឋអាមេរិកជំរុញឲ្យមេដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលកំពុង គ្រប់គ្រងអំណាច និងគណបក្សសង្គ្រោះជាតិធ្វើការរួមគ្នា ដើម្បី ដោះស្រាយការខ្វែងគំនិតគ្នាដោយយកប្រយោជន៍របស់ប្រជាជនកម្ពុជាជា ធំ”។ សហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍នេះ ក្រោយសម័យប្រជុំ រដ្ឋសភាកាលពីថ្ងៃច័ន្ទ ដែលមានតែសមាជិកសភាមកពីគណបក្សប្រជាជន កម្ពុជាប៉ុណ្ណោះបានចូលរួម ខណៈដែលគណបក្សសង្គ្រោះជាតិបានធ្វើ ពហិការសម័យប្រជុំនេះ ពីព្រោះខ្លួនចង់ឲ្យមានការស៊ើបអង្កេត ឯករាជ្យមួយក្នុងភាពមិនប្រក្រតីនៃការបោះឆ្នោត។…
Phorn Bopha and Joshua Wilwohl
http://www.cambodiadailykhmer.com/news/5807/