អ្នកសារព័ត៌មាន​ខក​ចិត្ត​ចំពោះ​ការ​រឹត​ត្បិត​​សេរី​ភាព​​សារ​ព័ត៌​មាន​​រយៈ​ពេល​​ចុងក្រោយ​​នេះ​​

ក្រុម​អ្នក​សារ​ព័ត៌មាន ខក​ចិត្ត​​ចំពោះ​​ការ​រឹ​ត​ត្បិត​​សេរី​ភាព​​របស់​​ពួកគេ​មិន​​ឲ្យ​យក​ព័ត៌​ មាន ពី​​ការបណ្តេញ​របស់​កងកម្លាំង​សមត្ថកិច្ច​ទៅ​លើ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ដែល​កំពុង​ធ្វើ​កូដកម្ម​អត់​អាហារ នៅ​រមណីយដ្ឋាន​វត្តភ្នំ រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​។ ​កាលពី​ថ្ងៃ​ទី​ ២២ ខែ​កញ្ញា ឆ្នាំ​២០១៣ វេលា​ម៉ោង​ប្រហែលជា​១១​យប់ កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់រយ​នាក់   ប្រដាប់​ដោយ​ដំបងឆក់ ខែល និង​ក្រុម​ក្មេង​ទំនើង ដែល​មាន​ដំបង និង​ចំ​ពាម​កៅស៊ូ​គ្រាប់​ឃ្លី  បាន​ចុះ​ទៅ​​បណ្តេញ​អ្នក​​ភូមិ​​បឹង​កក់ និង​​បុរី​កីឡា មិន​ឲ្យ​បន្ត​ធ្វើ​កូដកម្ម​អត់​​អាហារ នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​។ ​ ក្នុង​​ការចុះ​ទៅ​បណ្តេញ​នេះ ពលរដ្ឋ ក្រុម​​សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន ជាង​១០​​នាក់ បាន​​រង​របួស​។ អ្នកសង្កេត​ការណ៍​សិទ្ធិ​មនុស្ស និង​អ្នក​សារ​ព័ត៌​មាន​ខ្លះ​​ ត្រូវបាន​ក្មេង​​ទំនើង​​វាយ បាញ់​​នឹង​​គ្រាប់​​ចំ​ពាម ដណ្តើម​​យក​ម៉ាស៊ីន​​ថត និង​បណ្តេញចេញ​ពី​ទីនោះ​។​…

ថុល ស្រីលក្ខណ៍ និង ដួង សុខា
http://vodhotnews.com/16302