នាយករដ្ឋ​មន្ត្រី​តម្រូវ​ឲ្យ​សមត្ថកិច្ច​ចុះ​ជួយ​ជនរងគ្រោះ​ភ្លាមៗ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​តម្រូវ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ត្រូវ​ចុះ​អន្តរាគមន៍​ភា្លមៗ​តាមរយៈ​មធ្យោបាយ​ផ្សេងៗ ទៅកាន់​តំបន់​ដែល​មាន​គ្រោះ​មហន្តរាយ​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ និង​ទ្រព្យសម្បត្តិ​របស់​ពួកគេ។ ការ​ប្រកាស​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ឡើង​ក្នុង​បទ​អន្តរាគមន៍​របស់​លោក​កាលពី​ម្សិលមិញ​នេះ​មុន​នឹង​សភា​សម្រេច​អនុម័ត​ទាំង​ស្រុង​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ។ លោក​នាយករដ្ឋមន្ត្រី បាន​ថ្លែង​ថា កន្លងមក មុន​ពេល​មាន​គ្រោះ​មហន្តរាយ​កើតឡើង រដ្ឋាភិបាល បាន​រៀបចំ​វិធានការ​បង្ការ ដោយ​មាន​ផែនការ​យុទ្ធសាស្ត្រ កម្រិត​ថ្នាក់​ជាតិ និង​ក្រោម និង​ការ​ត្រៀម​បម្រុង​នានា សូម្បីតែ​ក្នុង​ថវិកា​ជាតិ គឺ​មាន​ជំពូក​មួយ ផ្នែក​ដែល​មិន​ទាន់​បែងចែក​នោះ គឺ​មាន​បម្រុង​ទុក។​ …

តាំង វីដា
http://bit.ly/1F5qmS2