បក្ស​ជាប់​ឆ្នោត​នៅ​មិន​ទាន់​ឯកភាព​គ្នា​លើ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត

គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​នៅ​តែ​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​​​​ជាក់លាក់​លើ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត ឃុំ-សង្កាត់ បន្ទាប់ពី​បាន​ជជែក​ពិភាក្សា​អស់​រយៈពេល​ជិត​ ២ ម៉ោង​រវាង​​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​គឺ​លោក ស ខេង និង​លោក សម រង្ស៊ី នៅ​រដ្ឋសភា​កាលពី​យប់មិញ​។

លោក ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​ដែល​​ជា​មេដឹកនាំ​សំឡេង​ភាគច្រើន​ និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​​សង្គ្រោះជាតិ​ដែល​ជា​មេដឹកនាំ​សំឡេង​ភាគតិច​បាន​ជួប​ប្រជុំ​កាលពី​យប់មិញ​ដោយ​​ពិភាក្សា​លើ​ចំណុច​មួយ​ចំនួន​ក្នុង​ច្បាប់​ស្តីពី​ការ​បោះឆ្នោត ឃុំ សង្កាត់ ​ដែល​​នៅ​តែ​មាន​ភាព​ចម្រូងចម្រាស​​ទាក់ទង​នឹង​​រយៈពេល​យុទ្ធនាការ​ឃោសនា ​និង​ការ​កំណត់​​​​ទីកន្លែង​ធ្វើ​យុទ្ធនាការ​។ គណបក្ស​ទាំង​ពីរ​បាន​សន្យា​​​ជួប​ប្រជុំ​ម្តង​ទៀត​នៅ​សប្តាហ៍​ក្រោយ។ …

មាស សុខជា
http://bit.ly/1NVmInF