លោក ស ខេង ប្រកាសថា ថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិនឹងបើកតាមធនាគារ ដើម្បីទប់ស្កាត់អំពើពុករលួយ និងព្រមានមន្ត្រីកុំរំលោភអំណាចដើម្បីប្រយោជន៍
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃលោក ស ខេង ពីម្សិលមិញបានប្រកាសថា ថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិនៅឆ្នាំ ២០២០ នឹងបើកតាមប្រព័ន្ធធនាគារ ដើម្បីឲ្យមានតម្លាភាពដែលអាចទប់ស្កាត់អំពើពុករលួយ និងបញ្ឈប់អ្នករត់ការបើកប្រាក់ខែឲ្យម្ចាស់សាមីក្នុងបំណងយកភាគរយ ហើយព្រមានថា មន្ត្រីមិនត្រូវប្រើអំណាចរំលោភទៅលើអំណាចដើម្បីប្រយោជន៍បុគ្គលនោះទេ។ លោក ស ខេង ថ្លែងបែបនេះក្នុងពិធីផ្សព្វផ្សាយការអនុវត្តអនុក្រឹត្យស្ដីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ និងអនុក្រឹត្យស្ដីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី-ខេត្តនៅថ្ងៃទី ១៧ ខែធ្នូ ដែលមានការចូលរួមពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភាតំណាងក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គការសង្គមស៊ីវិលប្រមាណជិត ១ ០០០ នាក់នៅក្រសួងមហាផ្ទៃ។ …
ម៉ិច ដារ៉ា
https://bit.ly/2QblhH9