Ministry warns against spread of swine flu
The Ministry of Health has appealed to the public to protect itself from the H1N1 swine flu virus in a video posted on Facebook yesterday. ...
Mom Kunthear
http://www.khmertimeskh.com/news/21784/ministry-warns-against-spread-of-swine-flu/
គណៈអចិន្ត្រៃយ៍លើករបៀបវារៈបោះឆ្នោតសមាជិកគណៈកម្មការជំនាញសភាថ្ងៃទី៨តុលា
ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបើកកិច្ចប្រជុំដើម្បី លើករបៀបវារៈស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកក្នុងគណៈកម្មការ ជំនាញទាំង៩របស់រដ្ឋសភា។ លោកជាម យៀបតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាបានអះអាងថា រដ្ឋសភានឹងផ្តើមដំណើរការ ភារកិច្ចរបស់ខ្លួនបានពេញលេញ បន្ទាប់ពីការជ្រើសតាំងសមាជិកគណៈកម្មការជំនាញហើយនោះ។ នៅរសៀលថ្ងៃអង្គារទី៨តុលាសប្តាហ៍ក្រោយនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានឹងបើកកិច្ចប្រជុំ ដើម្បីលើករបៀបវារៈដាក់ក្នុងកិច្ចប្រជុំពេញអង្គស្តីពីការ បោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការជំនាញទាំង៩។ នេះបើតាមការបញ្ជាក់របស់លោកជាម យៀប ដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជារូបនេះបានបន្តថា ស្ថានប័នីតិបញ្ញត្តិមួយនេះនឹងអាចដំណើរការការងាររបស់ខ្លួនបាន ពេញលេញ បន្ទាប់ពីមានសមាជិកនៅតាមគណៈកម្មការជំនាញហើយនោះ។ ...
លាង ដឺលុច
http://www.khmer.rfi.fr/cambodia-national-assembly
គណបក្សសង្គ្រោះជាតិនៅតែទាមទារឲ្យមានតុល្យភាពអំណាចនៅក្នុងសភា
ឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់ មន្ត្រីខុទ្ទកាល័យក្រសួងមហាផ្ទៃ កាលពីថ្ងៃម្សិលមិញ ដែលបានប្រកាសពីភាពមិនចុះសម្រុងគ្នានៅក្នុងការទាមទារការបែងចែក អំណាចរបស់គណបក្សប្រឆាំងនៅក្នុងរដ្ឋសភា រួចមក នៅថ្ងៃអាទិត្យនេះ គណបក្សប្រឆាំងនៅតែអះអាងចង់អោយអំណាចឲ្យមានតុល្យភាពគ្នាដដែលនៅក្នុង សភា ដើម្បីកំណែទម្រង់ស្ថាប័នជាតិសំខាន់។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិនៅតែអះអាងថា អ្វីដែលគណបក្សសង្គ្រោះជាតិចង់បានគឺចង់ឲ្យមានតុល្យភាពអំណាច នៅក្នុងរដ្ឋសភា ដើម្បីដំណើរការកំណែទម្រង់ស្ថាប័នជាតិសំខាន់ៗឲ្យមានប្រសិទ្ធិភាព។ លោក យ៉ែម បុញ្ញាឫទ្ធិ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិមិនចង់និយាយពីរឿងចង់បានតំណែងនោះទេ ប៉ុន្តែអ្វីដែលគណបក្សចង់និយាយគឺការកែទម្រង់ស្ថាប័ន ជាតិសំខាន់ពិតប្រាកដមួយ និងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។ ការបញ្ជាក់ជំហររបស់គណបក្សសង្គ្រោះជាតិនៅពេលនេះបានធ្វើឡើង ក្រោយពីខុទ្ទកាល័យលោក ស ខេង សមាជិកអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានទម្លាយព័ត៌មានជាសាធារណៈ ពីភាពមិនចុះសម្រុងគ្នារវាង ថ្នាក់ដឹកនាំនៅក្នុងជួរគណបក្សប្រឆាំង អំពីការចង់បានអំណាចនៅក្នុងរដ្ឋសភា។ ...
គឹម យុទ្ធណា
http://www.khmer.rfi.fr/cnrp-still-needs-equal-power-national-assembly
ព្រះមហាក្សត្រទទួលយកញត្តិសុំពន្យារកិច្ចប្រជុំសភាដំបូងពីសង្គមស៊ីវិល
ពលរដ្ឋ និងព្រះសង្ឃជាច្រើនរយនាក់បានដង្ហែញត្តិទៅព្រះបរមរាជវាំងនៅព្រឹក ថ្ងៃអាទិត្យនេះ ដើម្បីស្នើសុំព្រះមហាក្សត្រពន្យារពេលនៃបើកប្រជុំសភាដំបូង ដែលគ្រោង ធ្វើនៅចន្ទស្អែក។ តំណាងរបស់ព្រះបរមរាជវាំងបានចេញមកយកញត្តិពីតំណាងសង្គមស៊ីវិល នៅក្រៅរបងព្រះបរមរាជវាំង។ តំណាងសង្គមស៊ីវិល៤នាក់ត្រូវបាន អនុញ្ញាតអោយនាំយកញត្តិទៅថ្វាយ ព្រះមហាក្សត្រតាមរយៈមន្ត្រីព្រះបរមរាជវាំង។ គឺជាញត្តិដែលសរសេររួមគ្នាដោយអង្គការសង្គមស៊ីវិលចំនួន១០ដែល ស្នើអោយព្រះមហាក្សត្រពន្យារការប្រជុំសភាដំបូងនៅថ្ងៃចន្ទ២៣ កញ្ញានេះ។ អង្គការសមាគមទាំងនោះរួមមាន សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហជីពសេរីកម្មករ សមាគមបណ្តាញយុវជនកម្ពុជាជាដើម។ នៅព្រឹកថ្ងៃអាទិត្យនេះដែរ ពលរដ្ឋ និងព្រះសង្ឃ ជាច្រើនរយនាក់បានដង្ហែញត្តិនេះទៅព្រះបរមរាជវាំង។ ក៏ប៉ុន្តែក្បួនដង្ហែត្រូវបានរារាំងដោយប៉ូលិស ហើយក្រោយមក តំណាងរបស់សង្គមស៊ីវិលក៏ត្រូវបានអនុញ្ញាតអោយនាំយកញត្តិនេះទៅជូន តំណាងព្រះមហាក្សត្រ។ ...
លាង ដឺលុច
http://www.khmer.rfi.fr/king-receives-petition-civil-parties
បក្សជាប់ឆ្នោតទាំងពីរព្រមព្រៀងលើការថែរក្សាសន្តិភាព
គ្មានការវិវត្តន៍ថ្មីដែលត្រូវបាន រកឃើញដោយគណបក្សជាប់ឆ្នោតទាំងពីរ ក្នុងដំណោះស្រាយនៃបញ្ហា ការបោះឆ្នោតឡើយ នៅក្នុងជំនួបទ្វេភាគី នៅថ្ងៃរសៀលថ្ងៃអង្គារ ម្សិលមិញ។ ប៉ុន្តែ បើតាមការអះអាងរបស់លោកមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា គណបក្សទាំងពីរបានឯកភាពគ្នាលើចំនុចសំខាន់មួយ គឺការថែរក្សាសន្តិភាព។ អ្នកនយោបាយនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដែលបានជួបគ្នាកាលពីរសៀលថ្ងៃអង្គារ ម្សិលមិញនោះ មិនបានថ្លែងប្រាប់អ្នកកាសែតច្បាស់លាស់ថា ពួកគេបាននិយាយអំពីប្រធានបទអ្វីពិតប្រាកដឡើយ។ ក្រោយជួបគ្នាលើកទី៣ តំណាងគណបក្សទាំងពីរបានត្រឹមតែបញ្ជាក់ឡើងវិញថា ពួកគេបានផ្តើមស្វែងយល់ជំហរពីគ្នាទៅវិញទៅមក។ ប៉ុន្តែ នៅព្រឹកថ្ងៃពុធនេះ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោកជាម យៀប បានប្រាប់វិទ្យុបារាំងអោយដឹងថា ចំនុចរួមសំខាន់មួយដែលគណបក្សទាំងពីរបានឯកភាពជាមួយគ្នា គឺការថែរក្សាសន្តិភាពរបស់កម្ពុជា។ លោកជាម យៀប មិនបានមានវត្តមាននៅក្នុងកិច្ចប្រជុំទ្វេភាគីដែលគណបក្សប្រជាជន កម្ពុជា បានដឹកនាំដោយលោក ព្រុំ សុខានោះឡើយ។ ប៉ុន្តែ ប្រសិនបើគេជឿប្រសាសន៍របស់ ជាម យៀបនោះ គណបក្សទាំងពីរបាននិយាយអំពីបញ្ហាសន្តិសុខសង្គម ខណៈដែលគណបក្សសង្គ្រោះជាតិនៅប្រកាន់ជំហរចុងក្រោយដោយការដឹកនាំមហា បាតុកម្មអហិង្សា ហើយអាជ្ញាធរនៃរដ្ឋាភិបាលចាំផ្ទះរបស់គណបក្សប្រជាជនកម្ពុជាក៏បាន ត្រៀមកំលាំងបង្ក្រាប ក្នុងករណីហិង្សាដែរ។ ...
របាយការណ៍សង្កេតការណ៍ការិយាល័យសំណាកបោះឆ្នោតត្រូវ បានផ្សព្វផ្សាយ
អង្គការតម្លាភាពកម្ពុជាបានបង្ហាញ របាយការណ៍របស់ខ្លួនជាលើកដំបូង ទាក់ទងទៅនឹងការសង្កេតផែនការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នៅប្រទេសកម្ពុជា កាលពីថ្ងៃទី ២៨កក្កដា កន្លងទៅនេះ។ មន្ត្រីអង្គការតម្លាភាពកម្ពុជាអោយដឹងថា លទ្ធផល នៃការសង្កេតការណ៍បែបប្រជាសាស្ត្រ ដែលមិនធ្លាប់អនុវត្តនៅប្រទេស កម្ពុជា មានភាពជាក់លាក់រហូតដល់ទៅ៩៥ភាគរយ។ របៀបសង្កេតការណ៍បោះឆ្នោតតាមបែបជឿនលឿនវិទ្យាសាស្ត្រដែលអង្គការ តម្លាភាពកម្ពុជាបានយកមកប្រើប្រាស់ក្នុងអំឡុងនៃការបោះឆ្នោត ជ្រើសរើស តំណាងរាស្ត្រនីតិកាលទី៥កន្លងទៅនេះ ត្រូវបានបង្ហាញរបាយការណ៍ហើយនៅ ថ្ងៃ ព្រហស្បតិ៍នេះ។ ដូចដែលបានប្រកាសកាលពីមុនបោះឆ្នោតអង្គការតម្លាភាពកម្ពុជាបានដាក់ ពង្រាយអ្នកសង្កេតការណ៍បោះឆ្នោតចំនួន៩០៦នាក់ ទៅតាមការិយាល័យសំណាក ចំនួន៤០៩ នៅទូទាំង២៤ខេត្ត-ក្រុងជាមួយនឹងបច្ចេកទេសសង្កេតការណ៍បែប សំណាកSBO ដែលជាវិធីសាស្ត្រសង្កេតការណ៍បោះឆ្នោតមួយធ្វើការសង្កេតទៅលើការិយាល័យ បោះឆ្នោតនិងផ្តល់ព័ត៌មានបែបស្ថិតិជាក់លាក់ទៅលើការប្រព្រឹត្តទៅនៃ ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានថ្លែង នៅក្នុងពិធីមួយដែលបានរៀបចំនៅសណ្ឋាគារImperiel ថា វិធីសាស្ត្រនេះ ធ្វើឲ្យយើងប្រើប្រាស់ថវិកាតិច ប្រើមនុស្សតិចតែមានលទ្ធផលនិង ប្រសិទ្ធភាពខ្ពស់។ ជាក់ស្តែងសម្រាប់លទ្ធផលនៃការសង្កេតការណ៍នៅក្នុង ការបោះឆ្នោតជាតិនៅពេលនេះ គឺលោកទទួលបានភាពជាក់លាក់រហូតទៅដល់ ៩៥ភាគរយ ខណៈដែលអង្គការមួយនេះបានធ្វើការសង្កេតការណ៍ជាគំរូប្រហែលជា ១០ភាគរយប៉ុណ្ណោះ នៃការិយាល័យបោះឆ្នោតនៅកម្ពុជា។ ...
ញឹម សុផល
http://www.khmer.rfi.fr/Rapport-sur-observation-des-bureaux-de-vote
គ.ជ.ប. ទទួលបានបណ្ដឹងជាង១២៤ករណី ក្នុងថ្ងៃបោះឆ្នោត និងក្រោយបោះឆ្នោត
គ.ជ.ប. ទទួលបានពាក្យបណ្ដឹងក្រោយពីការបោះឆ្នោតចំនួន ១២៤ បណ្ដឹង នៅតាមថ្នាក់ឃុំ ។ ហើយបានបញ្ជូនបន្តមកថ្នាក់ខេត្តចំនួន ៤០ពាក្យបណ្ដឹង។ តែក្នុងនោះ មានពាក្យបណ្ដឹងតែ ៩ករណីប៉ុណ្ណោះ ត្រូវបានគេបញ្ជូនបន្តឱ្យមកដោះស្រាយ រហូតដល់ថ្នាក់ជាតិ បើគិតមកដល់ថ្ងៃទី ៤ សីហានេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលគេ ហៅកាត់ថា គ.ជ.ប. ទទួលបានពាក្យបណ្ដឹង ដែលភាគច្រើនជាពាក្យបណ្ដឹង ដែលប្ដឹងដោយគណបក្សសង្គ្រោះជាតិ។ ពាក្យបណ្ដឹងទាំងនោះមានពាក់ព័ន្ធ ទៅនឹងករណីជាច្រើន ដែលគេអះអាងថា មានភាពមិនប្រក្រតីក្នុងការបោះឆ្នោត។ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានពន្យល់ថា បណ្ដឹងជាច្រើនទាក់ទងទៅនឹងការឃោសនាក្នុងកំឡុងពេលបោះឆ្នោត និងការគំរាមកំហែងក្នុងថ្ងៃបោះឆ្នោត។ ករណីទាំងអស់ ត្រូវបានគណកម្មាធិការរៀបចំបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ ដោះស្រាយបានភាគច្រើនហើយ។ ដែលក្នុងនោះលោកទេព នីថាអះអាងថា ដំណោះស្រាយ ដោយមានការសម្របសម្រួលគ្នា និងបណ្ដឹងមួយចំនួនបានដកទៅវិញ ដោយដើមបណ្ដឹង។ អគ្គលេខាធិការគ.ជ.ប. រូបនេះ បានបន្តថា មានបណ្ដឹងតែ ៤០ប៉ុណ្ណោះ ...
កូដកម្មអត់អាហាររបស់ព្រះអង្គម្ចាស់ធម្មិកោចប់ហើយ តែការតវ៉ាកំពុងបន្តធ្វើ
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោបានសម្រេចបញ្ចប់កូដកម្មបង្អត់អាហារហើយកាលពីយប់មិញក្រោម ហេតុផលថា អាជ្ញាធរសមត្ថកិច្ចបានរំខានភាពស្ងប់ស្ងាត់របស់ព្រះអង្គ។ ប៉ុន្តែ កសកម្មភាពតវ៉ារបស់គណបក្សសង្គ្រោះជាតិនៅតែបន្ត។ ក្រុម អ្នកគាំទ្រគណបក្សនេះបានដង្ហែញត្តិតវ៉ាដាក់ថ្វាយព្រះមហាក្សត្រ នៅព្រឹកថ្ងៃសៅរ៍នេះដើម្បីសុំឲ្យព្រះអង្គពន្យារពេលកិច្ចប្រជុំសភា ដំបូង និងគាំទ្រការមិនចូលប្រជុំរបស់គណបក្សប្រឆាំង។ ទីបំផុត ទៅ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោបានសម្រេចបញ្ចប់កូដកម្មអត់អាហាររបស់ខ្លួនហើយ។ អតីតលេខាផ្ទាល់ព្រះមហាវីរក្សត្រដែលឥឡូវក្លាយជាមន្ត្រីបក្សប្រឆាំង បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃសៅរ៍នេះថា កងកម្លាំងសមត្ថកិច្ចជាច្រើនបានចុះទៅរារាំងព្រះអង្គ កាលពីវេលាម៉ោង ១០ និង ៣០ នាទីយប់។ ព្រះអង្គម្ចាស់ ធម្មិកោ ដែលបានបេ្តជ្ញាថានឹងបង្អត់អាហារដោយគ្មានថ្ងៃកំណត់រហូតទាល់តែ មានដំណោះស្រាយបញ្ហាបោះឆ្នោតនោះ ក៏បានសម្រេចបញ្ចប់កូដកម្មតាំងពីពេលនោះដែរ បន្ទាប់ពីបានធ្វើកូដកម្មអត់អាហាររយៈពេល ១២ ម៉ោង។ ព្រះអង្គពន្យល់ថា កូដកម្មអត់អាហារត្រូវការភាពស្ងប់ស្ងាត់ ដូច្នេះបើគ្មានភាពស្ងប់ស្ងាត់តែបែរទៅជាកើតមានអំពើហិង្សាទៅវិញ នោះ កូដកម្មនោះក៏គ្មានន័យដែរ។ សមាជិករាជវង្សអង្គនេះបន្តថា ព្រះអង្គកំពុងរិះរកវិធីផ្សេងដើម្បីសម្តែងមតិតវ៉ាដោយសន្តិវិធី។ ...
ប៉ែន បូណា
http://www.khmer.rfi.fr/thormico-fin-greve
បន្ទប់ស្ថានការណ៍នៃការបោះឆ្នោតវាយតម្លៃថា មានភាពមិនប្រក្រតី ច្រើនជាង១ម៉ឺនករណី
បន្ទប់ស្ថានការណ៍នៃក្រុមអង្គការ និងសមាគមមិនមែនរដ្ឋាភិបាលវាយតម្លៃថា បានរកឃើញមានភាពមិនប្រក្រតីច្រើនជាង ១ម៉ឺន១ពាន់ករណី។ ភាពមិនប្រក្រតីទាំងនេះ បានបណ្ដាយឱ្យមានការបាត់បង់សិទ្ធិ អ្នកបោះឆ្នោតជាច្រើន និងកង្វះនូវភាពយុត្តិធម៌ក្នុងការចាត់ចែងការបោះឆ្នោត។ តាមការអង្កេតរបស់អង្កការខុមហ្វ្រែល ទៅលើអ្នកមានសិទ្ធិបោះឆ្នោតដែលគ្មានស្នាមទឹកខ្មៅនៅលើចង្អុលដៃ បង្ហាញថា មាន៤៦% បានទៅដល់ការិយាល័យ បោះឆ្នោត ប៉ុន្តែ ពួកគាត់មិនបានបោះឆ្នោត ដោយសារតែរកឈ្មោះ ឬការិយាល័យមិនឃើញ គ្មានឯកសារបញ្ជាក់អត្តសញ្ញាណប្រើប្រាស់ ក្នុងការបោះឆ្នោត និងខុសទិន្នន័យក្នុងបញ្ជីបោះឆ្នោត។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ រវាងក្រុមអង្គការ និងសមាគមមិនមែនរដ្ឋាភិបាល ដែលបានចេញផ្សាយ ក្នុងថ្ងៃទី២១ សីហានេះ បន្ថែមដែរថា តាមការអង្កេតមួយទៀត បានរកឃើញ មាន៦០% នៃការិយាល័យបោះឆ្នោត ប្រជាពលរដ្ឋមានឯកសារបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវ ប៉ុន្តែ មិនអាចរកឈ្មោះឃើញក្នុងបញ្ជីបោះឆ្នោត។ សូមបញ្ជាក់ថា បន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោត ជាកន្លែងរាយការណ៍ភាពមិនប្រក្រតីផ្សេងៗ ដែលមានក្រុមអង្គការសង្គមស៊ីវិល ជាង៣០ រង់ចាំទទួលព័ត៌មានពីអ្នកសង្កេតការណ៍បោះឆ្នោត។ ហើយបន្ទាប់ពីមានការប្រកាសលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន ក្រុមសង្គមស៊ីវិលខាងលើយល់ថា ជាលទ្ធផលជាមួយផលវិបាកចេញមកពីភាពមិនប្រក្រតីជាច្រើន ក្នុងកំឡុងពេលបោះឆ្នោត។ បន្ថែមលើនេះដែរ ភាពមិនប្រក្រតីជាច្រើនបានកើតមាន ឡើង ត្រូវបានបន្ទប់ស្ថានការណ៍បញ្ជាក់បន្ថែមថា មានច្រើនក្នុង ខេត្តចំនួន បី គឺខេត្តកណ្ដាល បន្ទាយមានជ័យ ...
http://www.khmer.rfi.fr/Irregularites-plus-de-dix-milles-cas-selon-security-room-election
ការត្រៀមខ្លួនរបស់សង្គមស៊ីវិលទាក់ទងទៅនឹងបាតុកម្មអហិង្សាក្រោយបោះឆ្នោត
បើ តាមកាលវិភាគនៃការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៨ ខែកក្កដា កន្លងទៅនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងត្រូវធ្វើការប្រកាស លទ្ធផលផ្លូវការយ៉ាងយូរបំផុតត្រឹមថ្ងៃទី ៨ ខែកញ្ញាខាងមុខនេះ។ ជាមួយ នឹងកាលបរិច្ឆេទនៃការប្រ កាសលទ្ធផលផ្លូវការកាន់តែខិតជិតមកដល់ គេមិនទាន់ឃើញសញ្ញាណាមួយដែលគណបក្សធំៗទាំងពីរទទួលបានអសនៈក្នុង ការបោះឆ្នោតនេះងាកមករកធ្វើការដោះស្រាយតាមរយៈការចរចានោះទេ តែគណបក្សទាំងពីរបែរជាសំដែងឫទ្ធិដាក់គ្នាទៅវិញ។ ជាក់ស្តែងគម្រោងរៀបចំមហាបាតុកម្មរបស់គណបក្សសង្រ្គោះជាតិដើម្បីទាម ទារឲ្យមានការបង្កើតគណៈកម្មការឯករាជ្យដោះស្រាយភាពមិនប្រក្រតី ក្នុងការបោះឆ្នោតកាន់តែលេចរូបរាងឡើងតាមរយៈការហាត់សមពីរដង កន្លងមកហើយ។ ចំណែក ឯគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចសព្វថ្ងៃក៏មិនចុះញ៉ម នឹងការគម្រាមធ្វើមហាបាតុកម្មដែរ ដោយបានរៀបចំហ្វឹកហ្វាត់កងកម្លាំង ព្រមទាំងបញ្ជូនកងកម្លាំង ព្រមទាំងរថពាសដែកមកក្បែរទីក្រុងដើម្បីត្រៀមបង្រ្កាបបាតុកម្មផង ដែរប្រសិនបើមានអំពើហិង្សាកើតមានឡើង។ ...
http://www.radioaustralia.net.au/khmer/radio/onairhighlights/1186395
គណបក្សសង្គ្រោះជាតិបរាជ័យនៅក្រុមប្រឹក្សាធម្មនុញ្ញ
នៅថ្ងៃទី៣១ សីហានេះ គឺជាលើកទី១ហើយដែលក្រុមប្រឹក្សាធម្មនុញ្ញ បានបើកសវនាកាលើកទី១របស់ខ្លួនដើម្បីដោះស្រាយបណ្តឹងស្តីពី ភាពមិនប្រក្រតីនៃការបោះឆ្នោត និងបណ្តឹងទាស់នឹងលទ្ធផលបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅមណ្ឌលខេត្តក្រចេះ។ តែទីបំផុតទៅ ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នកំពូលដោះស្រាយបណ្តឹងបោះឆ្នោត នោះ បានសម្រេចតម្កល់សេចក្តីសម្រេចរបស់គ.ជ.ប និងប្រកាសបិទផ្លូវតវាជាស្ថាពរ។ នុងសវនាការពេញមួយថ្ងៃនៅក្រុមប្រឹក្សាធម្មនុញ្ញ គណបក្សសង្គ្រោះជាតិដែលជាដើមបណ្តឹងក្នុងសំណុំរឿងប្តឹងទាស់ស្តី ភាពមិនប្រក្រក្រតីនៃការបោះឆ្នោត និងបណ្តឹងទាំស់លទ្ធផលបោះឆ្នោតនៅមណ្ឌលខេត្តក្រចេះនោះ បានទទួលបរាជ័យហើយ។ បរាជ័យព្រោះតែក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នកំពូលដោះស្រាយភាព បណ្តឹងបោះឆ្នោតនោះ បានចាត់ទុកសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជបនៅថ្ងៃទី១៥សីហា ថាបានការ និងតម្រូវឱ្យ គ.ជ.ប ត្រូវចាត់វិធានការដាក់ទណ្ឌកម្មលើមន្ត្រីការិយាល័យបោះឆ្នោតទាំង៨ ដែលបានបណ្តាលឱ្យកញ្ចប់សុវត្ថិភាព “ក”ចំហ។ ហើយសវនាការរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចបិទផ្លូវតវាជាស្ថាពរ។ តែយ៉ាងណាក៏ដោយ លោក គួយ ប៊ុនរឿន តំណាងរាស្ត្រ និង ជាអ្នកទទួលបន្ទុកការបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខទីស្នាក់ការក្រុមប្រឹក្សាធម្មនុញ្ញ ក្រោយការបញ្ចប់សវនាការថា គណបក្សសង្គ្រោះជាតិ មិនអាចទទួលយកបានទេនូវការសម្រេចចិត្តរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។ លោក គួយ ប៊ុនរឿន បានបន្តថា គណបក្សសង្គ្រោះជាតិ នឹងងាកមករកភាពយុត្តិធម៌ស្តីពីភាពមិនប្រក្រតីនៃការបោះឆ្នោតនេះ ទៅកាន់តុលាការជាបន្ត។ ...
កូនប្រុសលោកហ៊ុន សែន និងលោក ស ខេង ជាប់ជាសមាជិកសភាក្មេងជាងគេ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានធ្វើបញ្ជីឈ្មោះលំដាប់អាយុនៃតំណាងរាស្ត្រជាប់ឆ្នោតទាំង ១២៣រូប ហើយដែលគេឃើញថា លោកហ៊ុន ម៉ានី កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស សុខា កូនប្រុសលោកឧបនាយករដ្ឋមន្ត្រី ស ខេង គឺជាសមាជិកសភាដែលមានវ័យក្មេងជាងគេ។ យោងតាមបញ្ជីលំដាប់អាយុតំណាងរាស្ត្រនីតិកាលទី៥ ដែលមានវ័យចំណាស់ ជាងគេ ក៏មកពីគណបក្សប្រជាជនកម្ពុជាដែរ គឺលោកហេង សំរិន អាយុ៧៩ឆ្នាំ និងលោកគាត ឈន់ ដែលមានអាយុ៧៨ឆ្នាំ។ នៅក្នុងនីតិកាល ទី៥នេះ បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រដែលមានវ័យក្មេងជាងគេ និងចាស់ជាងគេ សុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមបញ្ជីឈ្មោះសមាជិករដ្ឋសភា គិតតាមលំដាប់អាយុពី ខ្ពស់ទៅទាប ដែលត្រូវបានផ្សព្វផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ បញ្ជីឈ្មោះនេះបង្ហាញថា លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយដែលបានជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងលោកស សុខា កូនប្រុសរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ដែលជាប់ឆ្នោតក្នុងមណ្ឌលព្រៃវែង មានអាយុ៣២ឆ្នាំ។ ចំណែកឯ សមាជិកសភាដែលមានអាយុច្រើនបន្ទាប់ពីលោក ហ៊ុន ម៉ានី ...
លាង ដឺលុច
http://www.khmer.rfi.fr/Fils-de-HunSen-SarKheng-lesplus-jeunes-des-deputes
គណបក្សសង្គ្រោះជាតិទាមទារតំណែងប្រធានរដ្ឋសភា
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃនេះថា ដើម្បីឲ្យមានតុល្យភាពអំណាច ទាល់តែគណបក្សសង្គ្រោះជាតិទទួលបាន តំណែងប្រធានរដ្ឋសភាដើម្បីដឹកនាំស្ថាប័ននេះ។ លោកសម រង្ស៊ី បញ្ជាក់ថា បើការទាមទារនេះមិនបានផលទេ គណបក្សសង្គ្រោះជាតិនឹងធ្វើកូដកម្មទូទាំងប្រទេស នៅថ្ងៃទី៦តុលា នេះ។ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសរួចហើយថា គេមិនអាចប្រគល់តំណែងប្រធានសភាទៅឲ្យគណបក្សដែលមានសំឡេងភាគតិច ឡើយ។ ការទាមទារតំណែងប្រធានរដ្ឋសភាពីសំណាក់គណបក្សសង្គ្រោះជាតិ គ្មានអ្វីជាអាថ៌កំបាំងទៀតឡើយ។ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃ សៅរ៍នេះថា ការប្រគល់តំណែងអនុប្រធានសភាមួយ ប្រធានគណៈកម្មការ៤ និងអនុប្រធានគណៈកម្មការ៥ ដូចដែលគណបក្សប្រជាជនកម្ពុជាអះអាងនោះ មិនគ្រប់គ្រាន់ទេ តែទាល់តែគណបក្សសង្គ្រោះជាតិទទួលបានតំណែងប្រធានរដ្ឋសភា និងតួនាទីភាគច្រើនក្នុងគណៈអចិន្ត្រៃយ៍ទើបមានតុល្យភាព។ លោកសម រង្ស៊ី បានសង្កត់ធ្ងន់ទៀតថា ប្រសិនបើគណបក្សប្រជាជនជាអ្នកគ្រប់គ្រងរដ្ឋាភិបាលផង គ្រប់គ្រងសភាផង និងប្រព័ន្ធតុលាការផងដូចមុនដដែលនោះ គណបក្សសង្គ្រោះជាតិនឹងមិនចូលប្រថាប់ត្រាឲ្យគណបក្សនេះទៀតឡើយ។ ប៉ុន្តែ គណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ជំហររួចហើយថា ខ្លួនមិនអាចប្រគល់តំណែងប្រធានសភាឲ្យគណបក្សសង្គ្រោះជាតិបានទេ។ ...
ប៉ែន បូណា
http://www.khmer.rfi.fr/Opposition-reclame-poste-de-president-de-l-Assemblee
គណបក្សសង្គ្រោះជាតិ មិនរវីរវល់នឹងដំណើរការចុះឈ្មោះបោះឆ្នោតទេ
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅមិនទាន់ទៅចុះឈ្មោះ ដើម្បីទទួលបានសិទ្ធិ ក្លាយជាអ្នកតំណាងរាស្ត្រនៅឡើយទេ។ ក្នុងនោះ គណបក្សសង្គ្រោះជាតិ តាមរយៈលោក យឹម សុវណ្ណ អ្នកនាំពាក្យ បានប្រកាសថា គណបក្សប្រឆាំងមិនរវីរវល់នឹងដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត ដែលគ.ជ.ប ចាប់ផ្តើមធ្វើក្នុងពេលបច្ចុប្បន្ន ពីថ្ងៃទី១ ដល់ថ្ងៃទី២០តុលា។ ដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ២០១៣ ចាប់ផ្តើម នៅថ្ងៃទី១តុលានេះ បន្តរហូតដល់ ថ្ងៃទី២០តុលា។ ដំណើរធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត ធ្វើឡើង នៅតាមសាលាឃុំ-សង្កាត់ ទូទាំងប្រទេស បើទោះបីជាតំបន់មួយចំនួន ត្រូវទឹកជន់លិចក៏ដោយ។ ប៉ុន្តែ នៅថ្ងៃផ្តើមពិនិត្យនិងចុះឈ្មោះ នៅថ្ងៃដំបូង ថ្ងៃទី១តុលានេះ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មិនទាន់ទៅចុះឈ្មោះបោះឆ្នោត នៅឡើយទេ។ ការចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី ពេលនេះ ទើបជាការបើកផ្លូវឲ្យលោកសម រង្ស៊ី បានក្លាយជាសមាជិករដ្ឋសភា នៅឆ្នាំ២០១៣។ លោកសម រង្ស៊ី ត្រូវបានគ.ជ.ប លុបឈ្មោះចេញ កាលពីឆ្នាំ២០១២ ...
លី ម៉េងហួរ
http://www.khmer.rfi.fr/cnrp-uncare-voting-registration
មនុស្សប្រមាណ៣០ម៉ឺននាក់ត្រូវចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៣នេះ
ចាប់ពីថ្ងៃទី១ដល់ថ្ងៃ២០តុលា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងផ្តើមធ្វើបច្ចុប្បន្ន ភាពបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០១៣។ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកទេព នីថា បានអះអាងអោយដឹងថា មានពលរដ្ឋប្រមាណ៣០ម៉ឺននាក់ដែលត្រូវមានឈ្មោះ សម្រាប់ការចុះឈ្មោះបោះឆ្នោតថ្មី។ គួរបញ្ជាក់ថា ទឹកជំនន់ក៏កំពុង យាយីរំខានការិយាល័យឃុំសង្កាត់ជាច្រើន ដែលត្រូវផ្តើមការចុះឈ្មោះបោះឆ្នោតថ្មីនៅពេលនេះផងដែរ។ មានពលរដ្ឋប្រមាណ៣០ម៉ឺននាក់ ដោយរាប់បញ្ចូលទាំងអ្នកគ្រប់អាយុបោះឆ្នោតថ្មី និងអ្នកផ្លាស់ប្តូរលំនៅដ្ឋានផង ដែលត្រូវមានឈ្មោះ ចុះឈ្មោះបោះឆ្នោតថ្មីនៅក្នុងឆ្នាំ២០១៣នេះ។ ដូចរៀងរាល់ឆ្នាំដែរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប តែងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត ដោយបើកអោយមានការចុះឈ្មោះថ្មី និងការពិនិត្យបញ្ជីឈ្មោះឡើងវិញ ពីថ្ងៃទី១ដល់ថ្ងៃទី២០ខែតុលា។ អគ្គលេខាធិការនៃ គជប លោកទេព នីថា បានអំពាវនាវអោយពលរដ្ឋគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នា។ បើតាមការបញ្ជាក់របស់អគ្គលេខាធិការ គជប ដដែល ជារៀងរាល់ឆ្នាំដែលមិនមានការបោះឆ្នោតនោះ ពលរដ្ឋទូទៅមិនសូវចាប់អារម្មណ៍ទៅចុះឈ្មោះបោះឆ្នោតឡើយ។ លោកពន្យល់ថា រាល់ឆ្នាំដែលមិនមានការបោះឆ្នោតនេះ ការអប់រំអោយពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត សកម្មភាពរបស់គណបក្សនយោបាយ និងអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារលើការបោះឆ្នោតនេះ សុទ្ធតែមានកម្រិត និងមិនផុសផុល។ ការនេះ វាបានធ្វើអោយពលរដ្ឋមិនចាប់អារម្មណ៍ចុះឈ្មោះបោះឆ្នោត។ ...
សឿន វឌ្ឍនា
http://www.khmer.rfi.fr/cambodia-300000people-register-vote-new-year-2014
សង្គមស៊ីវិលបន្តអំពាវនាវឲ្យគណបក្សនយោបាយធំៗទាំងពីរជួបចរចារគ្នាជាបន្ទាន់
បន្ទប់ស្ថានការណ៍ដែលតំណាងឲ្យសង្គម ស៊ីវិលជាង៤០ នៅព្រឹកថ្ងៃចន្ទនេះ បានអំពាវនាវឲ្យគណបក្សនយោយបាយដែលមានអាសនៈក្នុងរដ្ឋសភា ជួបចរចាគ្នាជាបន្ទាន់ និងដោយអត់ធ្មត់ជាអតិបរមាតាមដែលអាចធ្វើ ទៅបាន ដើម្បីដោះស្រាយបញ្ហាជាប់គាំងនយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោត។ ជាការអំពាវនាវដើម្បីកាត់បន្ថយភាពតានតឹង ការបញ្ចៀសការជាប់គាំងនយោបាយ និងទប់ស្កាត់ការប្រទូសរ៉ាយគ្នាក្នុងសង្គម នាពេលអនាគតខាងមុខ។ ការអំពាវនាវឲ្យមានការជួបប្រជុំរវាងអ្នកនយោបាយកំពូល ដើម្បី ដោះស្រាយបញ្ហាជាប់គាំងដោយសន្តិវិធីឲ្យបានឆាប់នេះ បានធ្វើឡើង ក្រោយពីអង្គការសង្គមស៊ីវិលទាំងអស់នោះយល់ឃើញថា ស្ថានការណ៏នយោបាយនៅក្រោយការបោះឆ្នោត មានសភាពកាន់តែតានតឹង និងស្មុគស្មាញកាន់តែច្រើនឡើងៗ ខណៈដែលការជួបចរចារវាងតំណាងគណបក្សនយោបាយដែលឈ្នះឆ្នោតទាំងពីរ បាន ជួបបរាជ័យយ៉ាងតិចចំនួនបីលើករួចមកហើយនោះ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី០២ ខែកញ្ញានះ លោក ធន សារ៉ាយ ប្រធានគណៈកម្មាធិការនាយកខុមហ្វ្រែល ថ្លែងអំពាវនាវថា យើងសូមឲ្យមានការជួបប្រជុំគ្នាជាបន្ទាន់រវាងថ្នាក់ដឹកនាំនយោបាយ កំពូល នៃគណបក្សឈ្នះឆ្នោតទាំងពីរឲ្យបានឆាប់ដែលអាចធ្វើទៅបាន ដែលនេះជាជម្រើសប្រសើរបំផុត សម្រាប់ដោះស្រាយបញ្ហានយោបាយដែលកំពុងបន្តឡើងកម្តៅ និងមានភាពតានតឹងនៅពេលនេះ។ លោក ធន់ សារ៉ាយ បានបន្តអំពាវនាវថា នៅពេលនេះ គួរអ្នកនយោបាយមានភាពអត់ធ្មត់ ដោយបន្ថយកម្តៅវោហាស័ព្ទនយោបាយ ដែលងាយបង្កឲ្យមានអំពើហិង្សា ការបន្ថយការចល័តទ័ព និងអាវុធដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ការចរចាគ្នាឲ្យបានជាអតិបរមា ដោយយកប្រយោជន៍ជាតិជាធំ ខ្ពស់ជាងប្រយោជន៏របស់គណបក្សខ្លួន។ ...
សាលារាជធានីភ្នំពេញអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើមហាបាតុកម្ម
បន្ទាប់ពីកិច្ចប្រជុំជាង៣ម៉ោង នៅរសៀលថ្ងៃទី៣ខែកញ្ញា អាជ្ញាធររាជធានីភ្នំពេញបានសម្រេចអនុញ្ញាតឲ្យបក្សប្រឆាំងធ្វើ បាតុកម្មអហិង្សា នៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី៧កញ្ញាខាងមុខនេះហើយ។ ការសម្រេចនេះធ្វើឡើងក្រោមលក្ខខណ្ឌមួយចំនួន ក្រោមកិច្ចព្រមព្រៀង រវាងភាគីទាំងសងខាង ទាំងខាងអាជ្ញាធររាជធានីភ្នំពេញ និងខាងគណបក្សសង្គ្រោះជាតិដែលជាម្ចាស់សំណើ។ លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់វិទ្យុបារាំងអន្ដរជាតិ កាលពីយប់ថ្ងៃទី៣ខែ កញ្ញាថា ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីមានការប្រជុំពិភាក្សាយ៉ាងល្អិតល្អន់ រវាងភាគីពាក់ព័ន្ធនានា ក្នុងនោះរួមមានតំណាងគណបក្សសង្គ្រោះជាតិជាម្ចាស់សំណើ តំណាងសាលារាជធានីភ្នំពេញ និងលោកជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ផងដែរ។ លោកឡុង ឌីម៉ង់ ឲ្យដឹងបន្តថា តំណាងគណបក្សសង្គ្រោះជាតិ គឺលោក ហូរ វ៉ាន់ បានជម្រាបជូនអង្គប្រជុំពីគោលបំណងនៃការធ្វើបាតុកម្ម។ ជាបាតុកម្មអហិង្សាដែលគណបក្សសង្គ្រោះជាតិអះអាងថា ធ្វើឡើងដើម្បីទាមទារឲ្យបង្កើតគណៈកម្មការពិសេសឯករាជ្យ ដើម្បីស៊ើបអង្កេតរកការពិត និងយុត្តិធម៌នៃលទ្ធផលបោះឆ្នោត។ ជាចុងក្រោយ អង្គប្រជុំបានឯកភាពគ្នាថា មហាបាតុកម្មនឹងចាប់ផ្ដើមនៅម៉ោង៧ព្រឹក ហើយបញ្ចប់ទៅវិញយ៉ាងយូរនៅម៉ោង១២ថ្ងៃត្រង់ និងគ្មានការដង្ហែក្បួនចល័ត ក្រោយការធ្វើបាតុកម្មឡើយ។ ...
អ៊ឹម រចនា
http://www.khmer.rfi.fr/Phnom-penh-municipality-agrees-on-cnrp-demonstration
Cambodian workers on £10 a week making Olympics 'fanwear’
Adidas, the sportswear company, is facing an investigation over claims that Cambodian workers are being paid £10 a week in basic wages to make official merchandise for the London Olympics. It is one of the 2012 Games’ largest sponsors, believed to have invested £100 million, and ...
គ.ជ.ប.ទទួលបានរបាយការណ៍ចំនួន៤៨ ស្ដីពីភាពមិនប្រក្រតី ជុំវិញការបោះឆ្នោត
គណៈកម្មការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. ទទួលបានរបាយការណ៍សរុបចំនួន ៤៨ពីរាជធានី និងខេត្ត ចំនួន ១១។ ដែលករណីជាច្រើន ក្នុងរបាយការណ៍ គ.ជ.ប. អះអាងថា បានពិនិត្យ និងដោះស្រាយតាមច្បាប់បោះឆ្នោតហើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន មួយរបស់គ.ជ.ប. ចុះថ្ងៃអាទិត្យទី ១១ សីហា ឆ្នាំ ២០១៣។ របាយការណ៍ចំនួន៤៨ ករណីខាងលើ ត្រូវបានគ.ជ.ប. ទទួលបានរវាងពីថ្ងៃទី២ រហូតដល់ថ្ងៃទី ៦ សីហា ដែលមានករណីមួយចំនួនធំក្នុងរបាយការណ៍ ត្រូវបានភាគីពាក់ព័ន្ធ បានដាក់ពាក្យប្ដឹង មកគណៈកម្មការជាតិរៀបចំការបោះឆ្នោត តាមឋានានុក្រម។ ហើយមកដល់ពេលនេះ គ.ជ.ប. ក៏បានយកមកពិនិត្យ និងដោះស្រាយ និងសម្រេច ក្នុងក្របខ័ណ្ឌច្បាប់បោះឆ្នោត រួចរាល់ហើយផងដែរ។ ក្នុងរបាយការណ៍ ត្រូវបានគេរកឃើញថា ភាពមិនប្រក្រតីពាក់ព័ន្ធច្រើន នៅរាជធានី និងខេត្តចំនួន ១១ ដែលមានដូចជា៖ ភ្នំពេញ បាត់ដំបង កំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល ...
http://www.khmer.rfi.fr/cambodia/20130811-election-report-NEC
គណបក្សប្រជាជនកម្ពុជារង់ចាំចម្លើយរបស់សង្គ្រោះជាតិមុនចេញដំណើរក្នុងសភា
គណបក្សប្រជាជនកម្ពុជានៅក្នុងរដ្ឋសភា កំពុងរង់ចាំចម្លើយរបស់គណបក្សសង្គ្រោះជាតិ ថានឹងចូលបំពេញការងារនៅក្នុងរដ្ឋសភា ឬយ៉ាងណា មុននឹងគណបក្សនេះសម្រេចចេញដំណើរអណត្តិការងាររដ្ឋសភានីតិកាលទី៥។ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជានៅក្នុងរដ្ឋសភាលោកឈាង វុនបានបញ្ជាក់ថា ប្រសិនបើគណបក្សសង្គ្រោះជាតិនៅមិនព្រមចូលមកក្នុងរដ្ឋសភាទេ គណបក្សលោកនឹងបញ្ចូលសមាជិកខ្លួនចូលទៅក្នុងគណៈកម្មការសភាពទាំងអស់។ តើរដ្ឋសភាសព្វថ្ងៃកំពុងធ្វើអ្វី? បន្ទាប់ពីបានបោះឆ្នោតរើសក្បាលម៉ាស៊ីនដឹកនាំស្ថានប័នកំពូលនេះ ដែលរួមមានប្រធាន និងអនុប្រធានរដ្ឋសភា ប្រធាននិងអនុប្រធានគណៈកម្មការជំនាញ រដ្ឋសភានៅមិនទាន់ដំណើរការការងាររបស់ខ្លួននៅឡើយទេ ដោយនៅរង់ចាំសេចក្តីសម្រេចរបស់គណបក្សសង្គ្រោះជាតិ ថានឹងត្រូវចូលមកបំពេញការងារ ឬក៏អត់នោះ។ វត្តមានរបស់គណបក្សសង្គ្រោះជាតិនៅក្នុងរដ្ឋសភា ដែលនឹងអនុញ្ញាតអោយគណបក្សជាប់ឆ្នោតទាំងពីរបែងចែកភារកិច្ច និងតួនាទីដឹកនាំនៅក្នុងរដ្ឋសភា ពិសេសសមាជិកនៅតាមគណៈកម្មការជំនាញ មុននឹងផ្តើមដំណើរការការងាររបស់ស្ថាប័នកំពូលនេះ។ ប៉ុន្តែ នៅពេលនេះគណបក្សទាំងពីរកំពុងតែចរចារតួនាទី និងដំណែងក្នុងស្ថាប័ននីតិបញ្ញត្តិនេះ។ ខណៈគណបក្សសង្គ្រោះជាតិទាមទារដំណែងប្រធានរដ្ឋសភា លោកឈាង វុនដែលជាតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា គណបក្សរបស់លោកបានសម្រេចបែងចែកអោយគណបក្សសង្គ្រោះជាតិនូវដំណែង អនុប្រធានរដ្ឋសភាមួយ ប្រធានគណកម្មការ៤ អនុប្រធានគណបក្សកម្មការ៥ ព្រមទាំងលេខា៥ដែរ។ ប៉ុន្តែគេស្តាប់លឺសេចក្តីថ្លែងការណ៍របស់លោកសម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិនៅតាមសារព័ត៌មានកន្លងមក លោកសម រង្ស៊ីបានពន្យល់ថា គណបក្សសង្គ្រោះជាតិរបស់លោកត្រូវដឹកនាំរដ្ឋសភាដើម្បីតុល្យភាពអំណាច ទល់នឹងគណបក្សប្រជាជនកម្ពុជា នៅក្នុងដំណាក់កាលអន្តរកាលមួយដែលគណបក្សសង្គ្រោះជាតិរបស់លោកត្រូវ ស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោតនោះ។ ...
លាង ដឺលុច
http://www.khmer.rfi.fr/cambodia-cpp-waits-cnrp-before-process-parliament