ព្រះមហាក្សត្រទទួលយកញត្តិសុំពន្យារកិច្ចប្រជុំសភាដំបូងពីសង្គមស៊ីវិល
ពលរដ្ឋ និងព្រះសង្ឃជាច្រើនរយនាក់បានដង្ហែញត្តិទៅព្រះបរមរាជវាំងនៅព្រឹក ថ្ងៃអាទិត្យនេះ ដើម្បីស្នើសុំព្រះមហាក្សត្រពន្យារពេលនៃបើកប្រជុំសភាដំបូង ដែលគ្រោង ធ្វើនៅចន្ទស្អែក។ តំណាងរបស់ព្រះបរមរាជវាំងបានចេញមកយកញត្តិពីតំណាងសង្គមស៊ីវិល នៅក្រៅរបងព្រះបរមរាជវាំង។
តំណាងសង្គមស៊ីវិល៤នាក់ត្រូវបាន អនុញ្ញាតអោយនាំយកញត្តិទៅថ្វាយ ព្រះមហាក្សត្រតាមរយៈមន្ត្រីព្រះបរមរាជវាំង។ គឺជាញត្តិដែលសរសេររួមគ្នាដោយអង្គការសង្គមស៊ីវិលចំនួន១០ដែល ស្នើអោយព្រះមហាក្សត្រពន្យារការប្រជុំសភាដំបូងនៅថ្ងៃចន្ទ២៣ កញ្ញានេះ។ អង្គការសមាគមទាំងនោះរួមមាន សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហជីពសេរីកម្មករ សមាគមបណ្តាញយុវជនកម្ពុជាជាដើម។ នៅព្រឹកថ្ងៃអាទិត្យនេះដែរ ពលរដ្ឋ និងព្រះសង្ឃ ជាច្រើនរយនាក់បានដង្ហែញត្តិនេះទៅព្រះបរមរាជវាំង។ ក៏ប៉ុន្តែក្បួនដង្ហែត្រូវបានរារាំងដោយប៉ូលិស ហើយក្រោយមក តំណាងរបស់សង្គមស៊ីវិលក៏ត្រូវបានអនុញ្ញាតអោយនាំយកញត្តិនេះទៅជូន តំណាងព្រះមហាក្សត្រ។… លាង ដឺលុច
http://www.khmer.rfi.fr/king-receives-petition-civil-parties