សេចក្តីប្រកាសព័ត៌មានស្ដីពី ករណីស្លាប់ជនជាតិខ្មែរចំនួន ០៣នាក់ ដោយសារជំងឺកូវីដ-១៩
នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្ដីពី ករណីស្លាប់ជនជាតិខ្មែរចំនួន ០៣ នាក់ដោយសារជំងឺកូវីដ-១៩ គឺស្ត្រីអាយុ ២៣ឆ្នាំបានស្លាប់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ស្ត្រីអាយុ ៤៦ឆ្នាំបានស្លាប់នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ និងបុរសអាយុ ៦៤ឆ្នាំបានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ គួរបញ្ជាក់ផងដែរថា ករណីជនជាតិខ្មែរដែលបានស្លាប់ទាំងនេះ គឺជាករណីទី៨៩ ៩០ និង៩១។
ក្រសួងសុខាភិបាល