សេចក្តីប្រកាសព័ត៌មានស្ដីពី ករណីស្លាប់ជនជាតិខ្មែរចំនួន ០៥នាក់ ដោយសារជំងឺកូវីដ-១៩
នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីករណីស្លាប់ជនជាតិខ្មែរចំនួន ០៥ នាក់ដោយសារជំងឺកូវីដ-១៩ គឺបុរសអាយុ ៦៣ឆ្នាំ ស្ត្រីអាយុ ៥២ឆ្នាំ ស្ត្រីអាយុ ៦១ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងស្ត្រីអាយុ ៦៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងបុរសអាយុ ៣៣ឆ្នាំបានស្លាប់នៅមន្ទីរពេទ្យហ្លួងម៉ែ។ គួរបញ្ជាក់ផងដែរថា ករណីជនជាតិខ្មែរដែលបានស្លាប់ទាំងនេះ គឺជាករណី ទី៥០ ៥១ ៥២ ៥៣ និង ៥៤។
ក្រសួងសុខាភិបាល