សេចក្ដីថ្លែងការណ៍​រួម​ នៅ​ក្នុង​ឱកាស​នៃ​ទិវា​នារី​អន្តរជាតិ​ឆ្នាំ​២០២០​ អង្គការ​សង្គម​ស៊ី​វិល​អំពាវនាវ​ ឱ្យ​រដ្ឋាភិបាល​ផ្តល់​អាទិភាព​លើ​សិទ្ធិ​ស្ត្រី​

​នៅ​ក្នុង​ឱកាស​នៃ​ទិវា​នារី​អន្តរជាតិ​ ថ្ងៃ​ទី​០៨​ ខែមីនា​ ឆ្នាំ​២០២០​ នេះ​ អង្គការ​សង្គម​ស៊ី​វិល​ ដែល​មាន​រាយ​នាម​ខាងក្រោម​ សូម​ទទូច​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់​អាទិភាព​លើ​សិទ្ធិ​ស្ត្រី​ តាម​រយៈ​ការ​ចាត់​ វិធានការ​បន្ទាន់​និង​ជាក់លាក់​ ក្នុង​ការ​អនុវត្ត​អនុសាសន៍​ដែល​ប្រទេស​កម្ពុជា​បាន​ទទួលយក​ក្នុងអំឡុងពេល​កិច្ច​ ប្រជុំ​នៃ​ការ​ពិនិត្យ​ជា​សកល​តាម​កាលកំណត់​(UPR)​ ជុំ​ទី​៣​របស់​ប្រទេស​កម្ពុជា​ និង​អនុសាសន៍​ដែល​មាន​ លើក​ឡើង​នៅ​ក្នុង​សេចក្ដី​សង្កេត​សន្និដ្ឋាន​របស់​គណៈកម្មាធិការ​នៃ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​លើ​អនុ​ សញ្ញា​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ប្រឆាំង​នឹង​ស្ត្រីភេទ​ (​ស៊ី​-​ដ​)​ ដែល​បាន​ចេញ​បន្ទាប់​ពី​ការ​ពិនិត្យ​ជា​ ទៀងទាត់​លើ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩​។​

​អង្គការ​សង្គម​ស៊ី​វិល​ សូម​ស្នើ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​អនុសាសន៍​ទាក់ទង​នឹង​ប្រធានបទ​ជាក់លាក់​មួយ​ចំនួន​ដូច​ខាងក្រោម​ ៖ 

  1. ​ពង្រឹង​ក្របខ័ណ្ឌ​ច្បាប់​
  2. ថវិកា​ឆ្លើយ​តប​ទៅ​នឹង​យេ​ន​ឌ័​រ​ និង​យន្តការ​ជាតិ​សម្រាប់​លើកកម្ពស់​ស្ត្រី​
  3. សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​សម្រាប់​សង្គម​ស៊ី​វិល​
  4. ​ការ​លុប​បំបាត់​ឧបសគ្គ​របស់​ក្មេង​ស្រី​ក្នុង​ការ​ទទួល​បានការ​អប់រំ​ ការ​លើក​ទឹក​ ចិត្ត​ដល់​ស្ត្រី​ឱ្យ​សិក្សា​អំពី​វិទ្យាសាស្ត្រ​ ហើយ​និង​ការ​បណ្ដុះបណ្ដាល​ដល់​គ្រូ​ទាំងអស់​អំពី​សមភាព​យេ​ន​ឌ័​រ​

សំឡេងយើងដើម្បីសមភាពយេនឌ័រ

ទាញយក៖ pdf