លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយរវាងកម្ពុជា និងវៀតណាម លើកទី៧ តាមប្រព័ន្ធវីដេអូ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១
នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយរវាងកម្ពុជា និងវៀតណាម លើកទី៧ តាមប្រព័ន្ធវីដេអូ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។
កម្ពុជា និងវៀតណាមបានជម្រាបជូនគ្នាអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសរៀងខ្លួន និងអាទិភាពរបស់រដ្ឋាភិបាលដែលផ្តោតជាចំបងទៅលើការដោះស្រាយបញ្ហារីករាលដាលសកលនៃវីរុសកូរ៉ូណា និងស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញស្របគ្នាក្នុងពេលតែមួយ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ