លទ្ធផល​នៃ​ជំនួប​តាម​ប្រព័ន្ធ​វី​ដេ​អូរ​វាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ ដា​តុ​ ស្រ៊ី​ អ៊ី​ស្មា​អែ​ល​ សា​ប្រ៊ី​ ប៊ី​ន​ យ៉ា​កុប​ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​

​នៅ​ថ្ងៃ​ទី​ ២៥​ ខែមករា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​នៃ​ជំនួប​តាម​ប្រព័ន្ធ​វី​ដេ​អូរ​វាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ ដា​តុ​ ស្រ៊ី​ អ៊ី​ស្មា​អែ​ល​ សា​ប្រ៊ី​ ប៊ី​ន​ យ៉ា​កុប​ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​នៅ​ថ្ងៃ​ទី​ ២៥​ ខែមករា​ ឆ្នាំ​២០២២​។​ នៅ​ក្នុង​កិច្ច​សន្ទនា​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​ទស្សន​គ្នា​លើ​ទំនាក់ទំនង​ទ្វេភាគី​ និង​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នា​ពេល​បច្ចុប្បន្ន​ដើម្បី​គាំទ្រ​អោយ​មាន​ដំណោះស្រាយ​ប្រកបដោយ​សន្តិវិធី​ចំពោះ​វិបត្តិ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf