សេចក្ដីប្រកាសព័ត៌មាន៖ ខេមបូចាចេញផ្សាយរបាយការណ៍ដំបូងរបស់ខ្លួនអំពី “ស្ថានភាពអ្នកសារព័ត៌មានកម្ពុជាឆ្នាំ ២០២០”
នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២១ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការចេញផ្សាយរបាយការណ៍ដំបូងរបស់ខ្លួនដែលមានចំណងជើងថា “ស្ថានភាពអ្នកសារព័ត៌មានកម្ពុជាឆ្នាំ ២០២០” បង្ហាញពីការកត់ត្រាប្រចាំឆ្នាំលើកដំបូងអំពីករណីយាយីប្រឆាំងនឹងអ្នកសារព័ត៌មាន ដែលត្រូវបានចងក្រងដោយខេមបូចាចាប់តាំងពីត្រូវបានបង្កើតឡើង ដែលជារឿយៗត្រូវបានគេដៅដោយអយុត្តិធម៌ចំពោះការអនុវត្តសិទ្ធិស្របច្បាប់ និងសេរីភាពរបស់ពួកគេនៅក្នុងការរាយការណ៍ព័ត៌មាន។
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)