សេចក្តីប្រកាសព័ត៌មានស្តីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ សមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។

សមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយនឹងស្ថាប័នសមាជិកទាំងអស់ ប្តេជ្ញាអនុវត្តវិធានការសង្គ្រោះបន្ទាន់ ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុដល់កងកម្លាំងប្រដាប់អាវុធ គ្រួសារវីរៈបុរសដែលបានស្លាប់បាត់បង់ជីវិត យោធិនរបួស និងពិការ និងជនស៊ីវិលដែលភៀសខ្លួនដោយជម្លោះព្រំដែនកម្ពុជា-ថៃ។

សមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា

ទាញយក៖ pdf