កសិកម្ម និង ការនេសាទ
ដំណាំជីវឥន្ធនៈ
![](https://opendevelopmentcambodia.net/wp-content/uploads/2021/07/Jatropha-curcas-Tree_Ton-Rulkens_2009_1-150x150.jpg)
ដំណាំជីវឥន្ធនៈមានសក្តានុពលគួរឱ្យកត់សម្គាល់ ក្នុងការរួមចំណែកដល់តម្រូវការថាមពលនាពេលអនាគតនៅទូទាំងពិភពលោក។ ដីកសិកម្មបានផ្តល់ឱ្យនូវជម្រើសក្នុងការដាំដុះដំណាំជីវឥន្ធនៈជំនួសផលិតកម្មអាហារដែលមានលក្ខណៈសាមញ្ញ ...
អំបិល
![](https://opendevelopmentcambodia.net/wp-content/uploads/2015/09/13578363625_f6cf779316_o-150x150.jpg)
ស្ត្រីកំពុងធ្វើការនៅស្រែអំបិលក្នុងខេត្តកំពត។ រូបភាព ថតដោយ douglasjonesjr, ថ្ងៃទី២៨ មិនា ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY 2.0.អំបិលត្រូវបានផលិតនៅក្នុងខេត្តកំពត និងខេត្តកែប ជាកន្លែងដែលទឹកសមុទ្រត្រូវបានបង្ហូរចូលក្នុងស្រែហាលធំៗ ហើយបង្ហូរបន្តទៅក្នុងវាលស្រែ ...
គោលនយោបាយ និងការគ្រប់គ្រងវិស័យកសិកម្ម
![](https://opendevelopmentcambodia.net/wp-content/uploads/2015/12/Cambodia-farming-150x150.jpg)
វិស័យកសិកម្មនៅកម្ពុជាបានស្រូបយកកម្លាំងពលកម្មប្រមាណ ៥៦ភាគរយក្នុងឆ្នាំ២០១០។ វិសាលភាពនៃវិស័យមួយ សំដៅលើគោលនយោបាយដែលត្រូវបានបង្កើតឡើងមានឥទ្ធិពលដ៏គួរឱ្យកត់សម្គាល់ដល់ប្រទេសទាំងមូល។ គោលនយោបាយ និងការគ្រប់គ្រងវិស័យកសិកម្មត្រូវបានស្ថិតក្រោមបន្ទុករបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ។ ក្រសួងទទួលបន្ទុកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធនិងស្ថាប័នរដ្ឋនានា ដែលក្នុងនោះ វិស័យកសិកម្មមានការប្រទាក់អាស្រ័យជាមួយវិស័យផ្សេងៗទៀតរួមមាន វិស័យឧស្សាហកម្ម ដឹកជញ្ជូននិងពាណិជ្ជកម្ម ។ គោលនយោបាយត្រូវបានផ្តោតទៅលើការបង្កើនជំនាញនិងចំណេះដឹងពាក់ព័ន្ធ, ផលិតកម្ម, ពិពិធកម្ម, សមត្ថភាពក្នុងការកែច្នៃ, ការស្តុកទុក, ការចែកចាយ និងការស្វែងរកទីផ្សារ។ ...
ផលិតកម្មផ្នែកកសិកម្ម
![](https://opendevelopmentcambodia.net/wp-content/uploads/2016/04/Rice-field-in-Cambodia_Agricultural-Production-150x150.jpg)
វាលស្រែនៅជនបទនៃប្រទេសកម្ពុជា។ រូបភាព ថតដោយ fmpgoh, កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០០៩។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0ផលិតផលកសិកម្មបានចូលរួមចំណែក ៣៥% នៃផលិតផលក្នុងស្រុកសរុប និង៥៦%នៃការផ្តល់ការងារក្នុងទីផ្សារការងារសរុប។1 ផលិតផលចំបងក្នុងវិស័យនេះរួមមាន ស្រូវអង្ករ កៅស៊ូ ពោត បន្លែ គ្រាប់ស្វាយចន្ទី និងដំឡូងមី។ ការនាំចេញផលិតផលកសិកម្មមិនទាន់កែច្នៃ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន៩០%នៃការនាំចេញផលិតផលកសិកម្មសរុបក្នុងឆ្នាំ២០១៥។ 2ផលិតកម្មកសិកម្មមានកំណើន ៨.៧% ក្នុងចន្លោះឆ្នាំ២០០៤ និងឆ្នាំ២០១២ ដោយសារការកើនឡើងនៃផលិតកម្មគ្រាប់ធនជាតិ ដែលភាគច្រើនកើនចេញមកពីផលិតកម្មស្រូវអង្ករ (កំណើនប្រចាំឆ្នាំ៩%) ពោត (២០%) ដំឡូងមី (៥១%) អំពៅ (២២%) និងបន្លែ (១០%)។ កំណើននេះបានថមថយគួរឱ្យកត់សម្គាល់នៅឆ្នាំបន្តបន្ទាប់ទៀត។3កំណើនទិន្នផលជាមធ្យមលើកសិផលគ្រប់ប្រភេទក្នុងចន្លោះឆ្នាំ២០០៤-២០១៤ មានប្រមាណ៤ %។ នេះជាលទ្ធផលនៃការ ទទួលយកបច្ចេកទេសដាំដុះកាន់តែប្រសើរ កំណើនប្រព័ន្ធធារាសាស្ត្រ ...
ទំនិញ ការកែច្នៃ និងផលិតផលកសិកម្ម
![](https://opendevelopmentcambodia.net/wp-content/uploads/2016/04/Corn-harvest_Agricutlural-Commondities-150x150.jpg)
កសិករប្រមូលផលពោតពីកសិដ្ឋានរបស់ពួកគេ នៅកម្ពុជា។ រូបភាព ថតដោយ ធនាគារពិភពលោក/ឆ សុគន្ធា, ១៧ កក្កដា ២០១៣។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0ទំនិញ និងផលិតផលកសិកម្មសំខាន់ៗ មានស្រូវអង្ករ កៅស៊ូ ពោត បន្លែ ផ្លែឈើ និងដំឡូងមី។ នៅឆ្នាំ ២០១៥ ជាង៩០ភាគរយនៃការនាំចេញកសិផលនៃប្រទេកម្ពុជា ត្រូវបានរំពឹងទុកថា ជាផលិតផលមិន ទាន់កែច្នៃ។1កំណើនផលិតកម្មកសិកម្ម ...
ការនេសាទត្រីបែបពាណិជ្ជកម្ម និងធនធានជលផលធម្មជាតិ
![](https://opendevelopmentcambodia.net/wp-content/uploads/2015/09/Fishes-in-Tonle-Sap-Lake-150x150.jpg)
ត្រីនៅក្នុងបឹងទន្លេសាប ប្រទេសកម្ពុជា។ រូបភាព ដោយ llee Wu, ថតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0។យោងតាមច្បាប់ជលផលឆ្នាំ២០០៦ សកម្មភាពនេសាទ ចែកចេញជាបីប្រភេទធំៗ ដូចជា ការនេសាទលក្ខណៈគ្រួសារឬចិញ្ចឹមជីវិត ការនេសាទលក្ខណៈខ្នាតតូច និងការនេសាទលក្ខណៈពាណិជ្ជកម្ម។ការនេសាទត្រីលក្ខណៈពាណិជ្ជកម្ម ត្រូវបានអនុញ្ញាតឱ្យធ្វើការនេសាទ តែនៅក្នុងរដូវកាលនេសាទ អំឡុងខែតុលាដល់ខែឧសភា ខណៈពេលដែលការនេសាទជាលក្ខណៈគ្រួសារ អាចចូលនេសាទបានពេញមួយឆ្នាំ។ ទោះបីជាមានការរឹតបន្តឹងលើការប្រតិបត្ដិការពាណិជ្ជកម្ម និងការប្រើប្រាស់ប្រភេទឧបករណ៍នេសាទក្តី ផលចាប់ត្រីបាន នៅមានបរិមាណច្រើន។1វិទ្យាស្ថានការអភិវឌ្ឍស្រាវជ្រាវជលផល បានប៉ាន់ប្រមាណតម្លៃសរុបនៃផលិតកម្មជលផលកម្ពុជា ស្ថិតនៅចន្លោះពី ១.២ ទៅ ១.៦ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះមាន៖2៨០០ លានដុល្លារអាមេរិក ដល់ ១,០០០ លានដុល្លារអាមេរិក បានមកពីធនធានជលផលទឹកសាប៩៧ លានដុល្លារអាមេរិក ដល់ ១១៧ លានដុល្លារអាមេរិក បានមកពីវារីវប្បកម្មទឹកសាប១១ លានដុល្លារអាមេរិក ...
ផលិតកម្មជលផល
![](https://opendevelopmentcambodia.net/wp-content/uploads/2015/09/14989069498_68f497fe59_o-150x150.jpg)
កម្មករចាប់ត្រីដើម្បីដឹកយកទៅកាន់ផ្សារនៅឆ្នុកទ្រូ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង។ រូបភាព ថតដោយ Sylyvann Borei/World Fish, ៧ មេសា ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។កម្ពុជា ជាប្រទេសសំបូរធនធានជលផល។ ធនធានត្រី បានក្លាយជាប្រភពសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដ៏សំខានសម្រាប់ប្រជាជនកម្ពុជា។ ធនធានត្រីទឹកសាប គឺជាផ្នែកមួយនៃប្រព័ន្ធទន្លេមេគង្គ ដែលជាធនធានជលផលទឹកសាបធំជាងគេនៅក្នុងពិភពលោក ដែលផ្តល់ទិន្នផលត្រីប្រមាណ ២.១ លានតោនក្នុងមួយឆ្នាំ។1 កម្ពុជា ទទួលបានកំណត់ត្រាពិភពលោកចំនួនពីរគឺ៖ បរិមាណត្រីទឹកសាបខ្ពស់ ...
សហគមន៍នេសាទ
![](https://opendevelopmentcambodia.net/wp-content/uploads/2015/07/7417683722_cc76087295_k-150x150.jpg)
សហគមន៍នេសាទ ក្នុងខេត្តបាត់ដំបង នៃប្រទេសកម្ពុជា។ រូបភាព ថតដោយ Alan Brooks/World Fish, ២ វិច្ឆិការ ២០១១។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។ការនេសាទនៅកម្ពុជា ត្រូវបានបែងចែកជាបីប្រភេទ៖ ខ្នាតតូច ខ្នាតមធ្យម និង ខ្នាតធំ ឬអាជីវកម្ម។នៅឆ្នាំ២០០១ ជាសនិទានភាពក្នុងការដោះស្រាយការនេសាទត្រីហួសកម្រិត និងជម្លោះរវាងអ្នកនេសាទខ្នាតតូច និងអ្នកនេសាទខ្នាតធំ រដ្ឋាភិបាលបានធ្វើកំណែទម្រង់លើការគ្រប់គ្រង និងនិយ័តកម្មជលផលរបស់ខ្លួន។ វិធានការនេះត្រូវអនុវត្តជាពីរដំណាក់កាល។ លើកទីមួយ នៅឆ្នាំ២០០១ ឡូតិ៍នេសាទ ៥៦% ដែលពីមុនត្រូវ ...
ការចិញ្ចឹមត្រី និងជលវប្បកម្ម
![](https://opendevelopmentcambodia.net/wp-content/uploads/2015/07/6323862891_66776de4e5_o-150x150.jpg)
អ្នកនេសាទត្រីកំពុងរៀបចំទ្រុងត្រី។ រូបភាព ថតដោយ O. Joffre/WorldFish, ៣ តុលា ២០០៩។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។វារីវប្បកម្មមានប្រមាណ ៧ ភាគរយ នៃផលិតកម្មត្រីសរុបនៅកម្ពុជា។ ប្រព័ន្ធវារីវប្បកម្មទឹកសាប រួមមាន បែរ និងទ្រុង ស្រះខ្នាតធំ ស្រះចិញ្ចឹមត្រីតាមគ្រួសារ ស្រះផ្តល់ជម្រកត្រីក្នុងសហគមន៍ (CFR) និងកសិដ្ឋានចិញ្ចឹមត្រីក្នុងស្រែ។ ស្រះចិញ្ចឹមផ្តល់ជម្រកត្រីក្នុងសហគមន៍ គឺជាទម្រង់មួយនៃការបង្កើនបរិមាណត្រី ឬវិធានការអភិរក្សត្រី ដែលមានគោលបំណងបង្កើនផលិតភាពជលផលតាមវាលស្រែ ដោយបង្កើតជម្រកត្រីក្នុងរដូវប្រាំងសម្រាប់មេពូជ ...
ការនេសាទ ការចិញ្ចឹមត្រី និងជលវប្បកម្ម
![](https://opendevelopmentcambodia.net/wp-content/uploads/2015/07/14875955406_3340d10c4a_k-150x150.jpg)
អ្នកនេសាទត្រីម្នាក់កំពុងពិនិត្យមើលត្រី។ រូបភាព ថតដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍអន្តរជាតិ (USAID), ១៦ តុលា ២០១២។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។កម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានការនេសាទត្រីទឹកសាបដ៏ច្រើន ក្នុងពិភពលោក។ វិស័យជលផលរបស់កម្ពុជា រួមមានការនេសាទចិញ្ចឹមក្រពះ និងការនេសាទទ្រង់ទ្រាយធំ និងការប្រមូលផល ការកែច្នៃ និងទីផ្សារ។វិស័យជលផល ដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភ ដែលរួមមានទឹកសាប ទឹកសមុទ្រ និងវារីវប្បកម្ម។ បឹងទន្លេសាប និងទន្លេសាប ត្រូវបានចាត់ទុកថាជាប្រភពត្រីទឹកសាបដ៏សំបូរបំផុតក្នុងពិភពលោក ដែលផ្តល់ទិន្នផលត្រីទឹកសាបប្រចាំឆ្នាំប្រមាណ៧៥ភាគរយ និង ...
គោលនយោបាយ និងការគ្រប់គ្រងការនេសាទ
![](https://opendevelopmentcambodia.net/wp-content/uploads/2015/07/16213080360_c38f6a1e90_k-150x150.jpg)
ការនេសាទត្រីនៅខេត្តសៀមរាប។ រូបភាព ថតដោយ Brian Hoffman, ១២ មករា ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0។ការគ្រប់គ្រងវិស័យជលផលនៅកម្ពុជា ត្រូវបានបែងចែកចេញជាកម្រិតរដ្ឋាភិបាលថ្នាក់កណ្តាល និងថ្នាក់ខេត្ត។ នៅថ្នាក់កណ្តាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រប់គ្រងលើវិស័យជលផល។ ក្នុងក្រសួងនេះ រដ្ឋបាលជលផល ទទួលខុសត្រូវលើការស្រាវជ្រាវ តាក់តែងច្បាប់ និងគោលនយោបាយពាក់ព័ន្ធនឹងវិស័យជលផល និងមានអំណាចធ្វើអធិការកិច្ច។1ក្របខណ្ឌផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផល ឆ្នាំ ២០១០-២០១៩ បានកំណត់ចេញនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៖ “ការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាព ដើម្បីចូលរួមចំណែកដល់ការធានាសន្តិសុខស្បៀងរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីបង្កើន ...
កសិកម្ម និង ការនេសាទ
![](https://opendevelopmentcambodia.net/wp-content/uploads/2015/07/8394337859_15d5ef90b7_o-150x150.jpg)
កសិករកំពុងធ្វើការនៅវាលស្រែ ខេត្តកណ្តាល នៃប្រទេសកម្ពុជា។ រូបភាព ថតដោយ ILO/ ខឹម សុវណ្ណារ៉ា, ១២ កក្កដា ២០០៧។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0វិស័យកសិកម្ម នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ប៉ុន្តែនាពេលបច្ចុប្បន្ននេះ វិស័យនេះផ្ដល់នូវជីវភាពរស់នៅដល់ប្រជាជនក្នុងទំហំសមាមាត្រតូចជាងពីពេលអតីតកាល។ ការសិក្សាមួយពីក្រសួងកសិកម្ម ដែលបានចេញផ្សាយ ...