កសិកម្ម​ និង​ ការ​នេ​សាទ​

អំពៅ

កំណើន​ផលិតកម្ម​ស្ករ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​បង្កើត​សក្តានុពល​យ៉ាង​សំខាន់​ក្នុង​ការ​ផលិត​ជីវ​ឥន្ធនៈ​ ពី​ដំណាំ​អំពៅ​។​ សក្តានុពល​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅឡើយ​ទេ​ ទោះបីជា​ការ​វិនិយោគ​បរទេស​អាច​បង្ក​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ក៏​ដោយ​។​ ដំណាំ​ស្ករ ...

ល្ហុងខ្វង

ល្ហុងខ្វង​ភាគច្រើន​ត្រូវ​បាន​ដាំ​ដុះ​នៅ​តំបន់​ភ្នំ​នៃ​ភាគ​ខាងជើង​ និង​ភាគ​កណ្តាល​ នៃ​ប្រទេស​កម្ពុជា​ ប៉ុន្តែ​មិន​ត្រូវ​បាន​កំណត់​ចំពោះ​តំបន់​ដាំ​ដុះ​នោះ​ទេ​។​ វា​អាច​រកបាន​នៅ​ខេត្តបាត់ដំបង​ ពោធិ៍សាត់​ កំពង់ស្ពឺ​ ព្រះ​សីហ​នុ​ កណ្តាល​ ព្រៃវែង​ កំពត​ កែប​ សៀមរាប ...

ដំណាំ​ជីវ​ឥន្ធនៈ

​​ដំណាំ​ជីវ​ឥន្ធនៈ​មាន​សក្តានុពល​គួរ​ឱ្យ​កត់សម្គាល់​ ក្នុង​ការ​រួមចំណែក​ដល់​តម្រូវការ​ថាមពល​នា​ពេល​អនាគត​នៅ​ទូ​ទាំង​ពិភពលោក​។​ ដី​កសិកម្ម​បាន​ផ្តល់​ឱ្យ​នូវ​ជម្រើស​ក្នុង​ការ​ដាំ​ដុះ​ដំណាំ​ជីវ​ឥន្ធនៈ​ជំនួស​ផលិតកម្ម​អាហារ​ដែល​មាន​លក្ខណៈ​សាមញ្ញ ...

ដំឡូងមី

​ដំឡូង​មី​ គឺជា​ដំណាំ​មួយ​ដ៏​សំខាន់​ក្នុង​វិស័យ​កសិកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ការ​ដាំ​ដុះ​ ការ​ប្រមូល​ផល​ ការ​កែ​ច្នៃ​ និង​ការ​នាំ​ចេញ​ដំឡូង​មី​បាន​ផ្តល់​ការងារ​ និង​គាំទ្រ​ដល់​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ជា​ច្រើន​ពាន់​នាក់ ...

អំបិល

​ស្ត្រី​កំពុងធ្វើការ​នៅ​ស្រែអំបិល​ក្នុង​ខេត្តកំពត​។ រូបភាព ថត​ដោយ douglasjonesjr, ថ្ងៃ​ទី​២៨​ មិ​នា​ ២០១៤​។​ ក្រោម​អាជ្ញាប័ណ្ណ CC BY 2.0.អំបិល​ត្រូវ​បាន​ផលិត​នៅ​ក្នុង​ខេត្តកំពត​ និង​ខេត្ត​​កែប​ ជា​កន្លែង​ដែល​ទឹកសមុទ្រ​ត្រូវ​បាន​បង្ហូរ​ចូល​ក្នុង​ស្រែ​ហាល​ធំៗ​ ហើយ​បង្ហូរ​បន្ត​ទៅ​ក្នុង​វាលស្រែ ...

គោលនយោបាយ និងការគ្រប់គ្រងវិស័យកសិកម្ម

វិស័យកសិកម្មនៅកម្ពុជាបានស្រូបយកកម្លាំងពលកម្មប្រមាណ ៥៦ភាគរយក្នុងឆ្នាំ២០១០។ វិសាលភាពនៃវិស័យមួយ សំដៅលើគោលនយោបាយដែលត្រូវបានបង្កើតឡើងមានឥទ្ធិពលដ៏គួរឱ្យកត់សម្គាល់ដល់ប្រទេសទាំងមូល។ គោលនយោបាយ និងការគ្រប់គ្រងវិស័យកសិកម្មត្រូវបានស្ថិតក្រោមបន្ទុករបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ។ ក្រសួងទទួលបន្ទុកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធនិងស្ថាប័នរដ្ឋនានា ដែលក្នុងនោះ វិស័យកសិកម្មមានការប្រទាក់អាស្រ័យជាមួយវិស័យផ្សេងៗទៀតរួមមាន វិស័យឧស្សាហកម្ម ដឹកជញ្ជូននិងពាណិជ្ជកម្ម ។ គោលនយោបាយត្រូវបានផ្តោតទៅលើការបង្កើនជំនាញនិងចំណេះដឹងពាក់ព័ន្ធ, ផលិតកម្ម, ពិពិធកម្ម, សមត្ថភាពក្នុងការកែច្នៃ, ការស្តុកទុក, ការចែកចាយ និងការស្វែងរកទីផ្សារ។ ...

​ផលិតកម្ម​ផ្នែក​កសិកម្ម​

វាលស្រែនៅជនបទនៃប្រទេសកម្ពុជា។ រូបភាព ថតដោយ fmpgoh, កាលពីថ្ងៃទី ១៥ ខែកក្កដា  ឆ្នាំ២០០៩។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0ផលិតផលកសិកម្មបានចូលរួមចំណែក ៣៥% នៃផលិតផលក្នុងស្រុកសរុប និង៥៦%នៃការផ្តល់ការងារក្នុងទីផ្សារការងារសរុប។1 ផលិតផលចំបងក្នុងវិស័យនេះរួមមាន ស្រូវអង្ករ កៅស៊ូ ពោត បន្លែ គ្រាប់ស្វាយចន្ទី និងដំឡូងមី។ ការនាំចេញផលិតផលកសិកម្មមិនទាន់កែច្នៃ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន៩០%នៃការនាំចេញផលិតផលកសិកម្មសរុបក្នុងឆ្នាំ២០១៥។ 2ផលិតកម្មកសិកម្មមានកំណើន ៨.៧% ក្នុងចន្លោះឆ្នាំ២០០៤ និងឆ្នាំ២០១២ ដោយសារការកើនឡើងនៃផលិតកម្មគ្រាប់ធនជាតិ ដែលភាគច្រើនកើនចេញមកពីផលិតកម្មស្រូវអង្ករ (កំណើនប្រចាំឆ្នាំ៩%) ពោត (២០%) ដំឡូងមី (៥១%) អំពៅ (២២%) និងបន្លែ (១០%)។ កំណើននេះបានថមថយគួរឱ្យកត់សម្គាល់នៅឆ្នាំបន្តបន្ទាប់ទៀត។3កំណើនទិន្នផលជាមធ្យមលើកសិផលគ្រប់ប្រភេទក្នុងចន្លោះឆ្នាំ២០០៤-២០១៤ មានប្រមាណ៤ %។ នេះជាលទ្ធផលនៃការ ទទួលយកបច្ចេកទេសដាំដុះកាន់តែប្រសើរ កំណើនប្រព័ន្ធធារាសាស្ត្រ ...

ទំនិញ ការកែច្នៃ និងផលិតផលកសិកម្ម

កសិករប្រមូលផលពោតពីកសិដ្ឋានរបស់ពួកគេ នៅកម្ពុជា។ រូបភាព ថតដោយ ធនាគារពិភពលោក/ឆ សុគន្ធា, ១៧ កក្កដា ២០១៣។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0ទំនិញ​ និង​ផលិតផល​កសិកម្ម​សំខាន់ៗ​ មាន​ស្រូវ​អង្ករ​ កៅ​ស៊ូ ពោត​ បន្លែ​ ផ្លែ​ឈើ​ និង​ដំឡូង​មី​។​ នៅ​ឆ្នាំ​ ២០១៥​ ជាង​៩០​ភាគរយ​នៃ​ការ​នាំ​ចេញ​កសិផលនៃ​ប្រ​ទេ​កម្ពុជា​ ត្រូវ​បាន​រំពឹង​ទុក​ថា​ ជា​ផលិតផល​មិន​ ទាន់​កែ​ច្នៃ។1​កំណើន​ផលិតកម្ម​កសិកម្ម ...

ការនេសាទត្រីបែបពាណិជ្ជកម្ម និងធនធានជលផលធម្មជាតិ

ត្រីនៅក្នុងបឹងទន្លេសាប ប្រទេសកម្ពុជា។ រូបភាព ដោយ llee Wu, ថតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0។យោងតាមច្បាប់ជលផលឆ្នាំ២០០៦ សកម្មភាពនេសាទ ចែកចេញជាបីប្រភេទធំៗ ដូចជា ការនេសាទលក្ខណៈគ្រួសារឬចិញ្ចឹមជីវិត ការនេសាទលក្ខណៈខ្នាតតូច និងការនេសាទលក្ខណៈពាណិជ្ជកម្ម។ការនេសាទត្រីលក្ខណៈពាណិជ្ជកម្ម ត្រូវបានអនុញ្ញាតឱ្យធ្វើការនេសាទ តែនៅក្នុងរដូវកាលនេសាទ អំឡុងខែតុលាដល់ខែឧសភា ខណៈពេលដែលការនេសាទជាលក្ខណៈគ្រួសារ អាចចូលនេសាទបានពេញមួយឆ្នាំ។ ទោះបីជាមានការរឹតបន្តឹងលើការប្រតិបត្ដិការពាណិជ្ជកម្ម និងការប្រើប្រាស់ប្រភេទឧបករណ៍នេសាទក្តី ផលចាប់ត្រីបាន នៅមានបរិមាណច្រើន។1វិទ្យាស្ថានការអភិវឌ្ឍស្រាវជ្រាវជលផល បានប៉ាន់ប្រមាណតម្លៃសរុបនៃផលិតកម្មជលផលកម្ពុជា ស្ថិតនៅចន្លោះពី ១.២ ទៅ ១.៦ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះមាន៖2៨០០ លានដុល្លារអាមេរិក ដល់ ១,០០០ លានដុល្លារអាមេរិក បានមកពីធនធានជលផលទឹកសាប៩៧ លានដុល្លារអាមេរិក ដល់ ១១៧ លានដុល្លារអាមេរិក បានមកពីវារីវប្បកម្មទឹកសាប១១ លានដុល្លារអាមេរិក ...

ផលិតកម្មជលផល

កម្មករចាប់ត្រីដើម្បីដឹកយកទៅកាន់ផ្សារនៅឆ្នុកទ្រូ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង។ រូបភាព ថតដោយ Sylyvann Borei/World Fish, ៧ មេសា ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។កម្ពុជា ​ជា​ប្រទេស​សំបូរធនធានជលផល។ ​ធនធានត្រី ​បានក្លាយ​ជា​ប្រភព​សន្តិសុខស្បៀង​ និង​អាហា​រូបត្ថម្ភ ដ៏សំខានសម្រាប់ប្រជា​ជនកម្ពុជា។ ធនធាន​ត្រី​ទឹកសាប ​​គឺជាផ្នែក​មួយ​នៃ​ប្រព័ន្ធ​ទន្លេ​មេគង្គ ដែល​ជា​ធនធាន​ជលផល​ទឹកសាបធំជាងគេ​នៅ​ក្នុងពិភពលោក ដែលផ្តល់​ទិន្នផល​ត្រី​ប្រមាណ ​២.១ លាន​តោន​ក្នុង​មួយឆ្នាំ។1 កម្ពុជា​ ​ទទួល​បាន​កំណត់​ត្រា​ពិភពលោកចំនួនពីរគឺ៖ ​បរិមាណ​ត្រី​ទឹក​សាបខ្ពស់ ...

សហគមន៍នេសាទ

សហគមន៍​នេសាទ ក្នុងខេត្ត​បាត់​ដំបង​ នៃ​ប្រទេស​កម្ពុជា​។ រូបភាព ថតដោយ Alan Brooks/World Fish, ២ វិច្ឆិការ ២០១១។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។ការ​នេសាទ​នៅកម្ពុជា​ ត្រូវ​បាន​បែងចែក​ជា​បី​ប្រភេទ៖ ខ្នាត​តូច ខ្នាតមធ្យម និង ខ្នាត​ធំ ឬអាជីវកម្ម។នៅឆ្នាំ២០០១ ​ជាសនិទានភាពក្នុងការ​ដោះស្រាយ​ការ​នេសាទត្រីហួសកម្រិត​ និង​ជម្លោះ​រវាង​អ្នក​នេសាទ​ខ្នាត​តូច​ និង​អ្នកនេសាទខ្នាតធំ រដ្ឋាភិបាល​បាន​ធ្វើកំណែទម្រង់លើ​ការគ្រប់គ្រង និង​និយ័តកម្ម​ជលផល​របស់ខ្លួន។ វិធានការ​នេះ​ត្រូវ​អនុវត្ត​ជាពីរដំណាក់កាល។ លើកទីមួយ នៅឆ្នាំ២០០១ ឡូតិ៍​នេសាទ ៥៦%​  ដែល​ពីមុន​ត្រូវ ...

ការចិញ្ចឹមត្រី និងជលវប្បកម្ម

អ្នកនេសាទត្រីកំពុងរៀបចំទ្រុងត្រី។ រូបភាព ថតដោយ O. Joffre/WorldFish, ៣ តុលា ២០០៩។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។វារីវប្បកម្ម​មាន​ប្រមាណ ៧ ភាគរយ នៃ​ផលិតកម្មត្រី​សរុប​នៅកម្ពុជា។ ប្រព័ន្ធ​វារីវប្បកម្មទឹកសាប រួមមាន បែរ និង​ទ្រុង ស្រះ​ខ្នាត​ធំ ស្រះ​ចិញ្ចឹមត្រីតាមគ្រួសារ ស្រះ​ផ្តល់​ជម្រក​ត្រី​ក្នុង​សហគមន៍ (CFR) និង​កសិដ្ឋាន​ចិញ្ចឹមត្រី​ក្នុងស្រែ។ ស្រះ​ចិញ្ចឹមផ្តល់ជម្រក​​ត្រី​ក្នុង​សហគមន៍ គឺជាទម្រង់មួយនៃ​ការ​បង្កើន​បរិមាណត្រី​ ឬ​វិធានការ​អភិរក្សត្រី​ ដែល​មាន​គោលបំណង​បង្កើន​ផលិតភាព​ជលផល​តាមវាលស្រែ ដោយ​បង្កើត​ជម្រក​ត្រី​ក្នុង​រដូវ​ប្រាំង​សម្រាប់​មេពូជ ...

ការនេសាទ ការចិញ្ចឹមត្រី និងជលវប្បកម្ម

អ្នកនេសាទត្រីម្នាក់កំពុងពិនិត្យមើលត្រី។ រូបភាព ថតដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍអន្តរជាតិ (USAID), ១៦ តុលា ២០១២។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។កម្ពុជា​ស្ថិតក្នុងចំណោម​ប្រទេស ដែលមានការ​នេសាទ​ត្រី​ទឹកសាប​ដ៏ច្រើន ​ក្នុងពិភពលោក។ វិស័យ​ជល​ផល​​របស់កម្ពុជា​ រួមមានការ​នេសាទចិញ្ចឹមក្រពះ និង​ការនេសាទ​ទ្រង់ទ្រាយ​ធំ និង​ការ​ប្រមូលផល ការកែច្នៃ និង​ទីផ្សារ។វិស័យជលផល ​ដើរតួនាទីយ៉ាង​សំខាន់​នៅក្នុងវិស័យ​សេដ្ឋកិច្ច សន្តិសុខ​ស្បៀងអាហារ និង​អាហារូបត្ថម្ភ ដែល​រួមមាន​ទឹក​សាប ទឹកសមុទ្រ និងវារីវប្បកម្ម។ បឹងទន្លេសាប និង​ទន្លេសាប ត្រូវ​បានចាត់ទុកថាជា​ប្រភពត្រីទឹកសាប​ដ៏​សំបូរ​បំផុតក្នុងពិភព​លោក ដែល​ផ្តល់​ទិន្នផល​ត្រី​ទឹកសាប​ប្រចាំ​ឆ្នាំ​ប្រមាណ៧៥​ភាគ​រយ និង ...

គោលនយោបាយ និងការគ្រប់គ្រងការនេសាទ

ការនេសាទត្រីនៅខេត្តសៀមរាប។ រូបភាព ថតដោយ Brian Hoffman,​ ១២ មករា ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0។ការគ្រប់គ្រងវិស័យជលផល​នៅកម្ពុជា ​ត្រូវ​បានបែងចែកចេញជាកម្រិត​រដ្ឋាភិបាលថ្នាក់កណ្តាល និង​ថ្នាក់ខេត្ត។ នៅ​ថ្នាក់កណ្តាល ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រប់គ្រង​លើ​វិស័យ​ជល​ផល។ ក្នុងក្រសួងនេះ រដ្ឋបាល​ជលផល​ ទទួលខុសត្រូវ​លើ​ការ​ស្រាវជ្រាវ​ តាក់តែង​ច្បាប់ និង​គោលនយោបាយ​ពាក់ព័ន្ធនឹង​វិស័យជល​ផល និង​មានអំណាចធ្វើ​អធិការកិច្ច។1ក្របខណ្ឌ​ផែនការ​យុទ្ធសាស្រ្ត​សម្រាប់វិស័យជលផល ឆ្នាំ ២០១០-២០១៩ បានកំណត់ចេញនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៖ “ការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផល​ប្រកប​​ដោយ​និរន្តរភាព ដើម្បី​ចូល​រួមចំណែកដល់​ការ​ធានា​សន្តិសុខ​ស្បៀង​របស់​ប្រជាជន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ដើម្បី​បង្កើន ...

កសិកម្ម​ និង​ ការ​នេ​សាទ​

កសិករកំពុងធ្វើការនៅវាលស្រែ ខេត្តកណ្តាល នៃប្រទេសកម្ពុជា។ រូបភាព ថតដោយ ILO/ ខឹម សុវណ្ណារ៉ា, ១២ កក្កដា ២០០៧។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0វិស័យ​កសិកម្ម​ នៅ​តែ​បន្ត​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​​ ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​នេះ​ វិស័យ​នេះ​ផ្ដល់​នូវ​ជីវភាព​រស់នៅ​ដល់​ប្រជាជន​ក្នុង​ទំហំ​សមាមាត្រ​តូច​ជាង​ពី​ពេល​អតីតកាល​។​ ការ​សិក្សា​មួយ​ពី​ក្រសួងកសិកម្ម​ ដែល​បាន​ចេញផ្សាយ ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

LNP8g
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!