ការ​បាត់​អាសនៈ​នៅ​ខេត្ត កណ្តាល​ជា​ទឡ្ហីករណ៍​បញ្ជាក់​របស់​បក្ស​ប្រឆាំង

ភ្នំពេញៈ ដោយសារ​តែ​ការ​ច្រាន​ចោល​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ បោះឆ្នោត (គ.ជ.ប) ទៅ​លើ​បណ្តឹង​ទាំង​អស់​ពាក់​ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត ​កន្លង​ទៅ កាល​ពី​ចុង​សប្តាហ៍ គណបក្ស​ប្រឆាំង​កាល​ពី​ម្សិលមិញ​បាន​បង្ហាញ​ភ័ស្តុតាង អំពី​ភាព​មិន​ប្រក្រតី​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បោះឆ្នោត​ដោយ​លើក​យក​មណ្ឌល​មួយ ​ចំនួន​ធ្វើ​ជា​ទឡ្ហីករណ៍​បញ្ជាក់ អំពី​ភាព​មិន​ប្រក្រតី​ទាំង​នោះ ដែល​ធ្វើ​ឲ្យ​គណបក្ស​នេះ​បាត់បង់​អាសនៈ​របស់​ខ្លួន។ នៅ​ក្នុង​សិក្ខាសាលា​មួយ​ពី​ម្សិលមិញ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា រួម​ជាមួយ​នឹង តំណាង​ពី​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ខុម ហ្វ្រែល បាន​រិះគន់​ទៅ​លើ​ដំណើរការ​ផ្ទៀង​ផ្ទាត់​ការ​រាប់​សន្លឹក​ឆ្នោត របស់ គ.ជ.ប ជា​ពិសេស​កង្វះ​ឆន្ទៈ​របស់​ស្ថាប័ន​នេះ​ក្នុង​ការ​បើក​កញ្ចប់​សុវត្ថិភាព ដើម្បី​ផ្ទៀង​ផ្ទាត់​ទៅ​នឹង​លទ្ធផល​ដូច​ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ បោះឆ្នោត​ឃុំ និង​ខេត្ត។ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​បង្ហាញ​ផង​ដែរ អំពី​ការ​សិក្សា​ករណី​មួយ​នៅ​ខេត្ត កណ្តាល​ដែល​តួលេខ​ផ្ទាល់​របស់​គណបក្ស​បង្ហាញ​ថា គណបក្ស​នេះ​ឈ្នះ​បាន​ចំនួន ៧ អាសនៈ មិន​មែន ៦ អាសនៈ​ដូច​លទ្ធផល​ប្រកាស​បច្ចុប្បន្ន​នេះ​ទេ ហើយ​លោក សម រង្ស៊ី ប្រដូច គ.ជ.ប ទៅ​នឹង​ចោរ​ដែល​បាន​លួច​ហើយ តែ​មិន​ព្រម​បង្ហាញ​អ្វី​នៅ​ក្នុង​កញ្ចប់​នោះ ដើម្បី​ពិនិត្យ​មើល​ថា ខ្លួន​មិន​បាន​លួច។ លោក សម រង្ស៊ី បាន​ថ្លែង​សំដៅ​ទៅ​លើ​ឯកសារ​ចម្បងៗ ដែល​បាន​កត់ត្រា​ថា ៖ «នេះ​បង្ហាញ​ថា [គ.ជ.ប] បាន​ធ្វើ​អ្វី​មួយ​មិន​ល្អ នៅ​ពេល​ដែល​ពួក​គេ​មិន​ព្រម​បើក​កញ្ចប់​សុវត្ថិភាព «ក» នោះ»។ …

ភ្នំពេញប៉ុស្តិ៍
http://www.postkhmer.com/index.php/national/1-national-news/102562-2013-08-19-03-07-20