(ខ្មែរ) ការ​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ម្សិលមិញ​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន

ការ​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​នៅ​កម្ពុជា បាន​ប្រព្រឹត្ត​យ៉ាង​រលូន កាល​ពី​ម្សិលមិញ ដោយ​លទ្ធផល​ល្អ​ប្រសើរ​របស់​បក្ស​ប្រឆាំង​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ពី ឆ្នាំ​២០១២ ធ្វើ​ឲ្យ​លទ្ធផល​រឹងមាំ​នៅ​ថ្នាក់​ស្រុក-ក្រុង ខណ្ឌ និង​ខេត្ត​រាជធានី​បើ​ទោះ​លទ្ធផល​ទាប​ជាង​ការ​ព្យាករ​ទុក​ក៏​ដោយ។ ការ​បោះឆ្នោត​កាល​ពី​ម្សិលមិញ គឺ​បើក​ចំហ​ចំពោះ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាង ១១ ០០០ នាក់​នៅ​ក្នុង​កម្ពុជា ហើយ​លទ្ធផល​គឺ​ស្រប​តាម​សមាជិក​បក្ស បើ​យោង​តាម​លទ្ធផល​ក្រៅ​ផ្លូវ​ការ​ដែល​ប្រកាស​ដោយ​គណបក្ស​ទាំង​ពីរ។ គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​សំឡេង​ភាគ​ច្រើន​ក្នុង​ស្រុក​ពីរ គឺ​ស្រុក​មួយ​នៅ ខេត្ត​ព្រៃវែង និង​មួយ​ទៀត​នៅ ខេត្ត​កំពង់ចាម ហើយ​ទទួល​បាន​អាសនៈ​សរុប​ប្រហែល ២៣ ភាគរយ​ជា​តួលេខ​ដែល​កើន​ឡើង បើ​ធៀប​នឹង​លទ្ធផល​បោះឆ្នោត​មុនៗ​ហើយ​បាត់​តិចតួច​បំផុត​ធៀប​នឹង​អាសនៈ​ដែល​គណបក្ស​នេះ​មាន​នៅ​ថ្នាក់​ឃុំ-សង្កាត់។ …

ភ្នំពេញ ប៉ុស្តិ៍
http://www.postkhmer.com/national/1-national-news/114472-2014-05-19-02-51-54