ក្រុមយុវជនស្នើសុំឱ្យគណបក្សនយោបាយបង្ហាញគោលនយោបាយ
នំពេញ — ស្របពេលដែលការបោះឆ្នោតថ្នាក់ជាតិកាន់តែខិតចូលមកដល់ក្រុមសង្គម ស៊ីវិលបានជំរុញឱ្យតំណាងគណបក្សនយោបាយនីមួយៗបង្ហាញពីកម្មវិធី នយោបាយរបស់ខ្លួនដល់ក្រុមយុវជន។ លោក ជាង សុខា នាយកប្រតិបត្តិនៃកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន(YRDP) បានថ្លែងទាមទារដូចនេះកាលពីថ្ងៃសៅរ៍ក្នុងពិធីបើកសិក្ខាសិលា ស្តីពី «ការចូលរួមរបស់យុវជនក្នុងការបោះឆ្នោត» ដែលមានការចូលរួមពីយុវជនជាង៣០០នាក់មកពីសកលវិទ្យាល័យចំនួន២០ តំណាងអង្គការសង្គមស៊ីវិល និងតំណាងគណបក្សសង្គ្រោះជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច ដោយសង្កត់ធ្ងន់ពីសារៈសំខាន់របស់យុវជនក្នុងការបោះឆ្នោត ព្រោះយ៉ាងហោចណាស់៣៤ភាគរយនៃអ្នកបោះឆ្នោតជាង៩លាននាក់ជាយុវជន ដូច្នេះ«យុវជនជាចលករសំខាន់ក្នុងការសម្រេចលទ្ធផលបោះឆ្នោត»។…
វីអូអេ
http://khmer.voanews.com/content/youth-demand-political-platform-from-party-officials/1683599.html