ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកសវនាការសាធារណៈស្តីពីឯកសារបើកចំហពាក់ព័ន្ធការបោះឆ្នោត
កាលពីម្សិលមិញ ក្រុមប្រឹក្សាធម្មនុញ្ញ បានលើកឡើងថា ខ្លួននឹង បើកសវនាការជា សាធារណៈមួយនៅ សប្តាហ៍នេះរវាងគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងគណបក្សសង្គ្រោះជាតិ បន្ទាប់ពីគណបក្សប្រឆាំងនេះបានប្តឹងតវ៉ាថា គ.ជ.ប. បានប្រើប្រាស់ ឯកសារបោះឆ្នោតដែលបើកចំហ និងអាចមានការលួចបន្លំ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការ បោះឆ្នោត។ អំឡុងព្រឹត្តិការណ៍ជាសាធារណៈមួយកាលពីថ្ងៃអាទិត្យនៅទីស្នាក់ការ គ.ជ.ប. មានកញ្ចប់ចំនួន៥ក្នុងចំណោមកញ្ចប់ទាំង១៣ដែលមានផ្ទុក ឯកសារបូកសរុបសន្លឹកឆ្នោតមកពីការិយាល័យបោះឆ្នោតនៅក្នុងខេត្ត ក្រចេះនោះត្រូវបានបិទដោយមិនត្រឹមត្រូវ ហើយកញ្ចប់មួយចំនួនចំហតែម្តង ដោយធ្វើឲ្យមានការស្នើសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញធ្វើការស៊ើប អង្កេតបន្ថែមទៀតពីការលួចបន្លំសន្លឹកឆ្នោត។ លោក ព្រហ្ម ញាណវិចិត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញបានមានប្រសាសន៍ថា “យើងនឹងបើកសវនាការ ជាសាធារណៈមួយដើម្បីផ្តល់ឱកាសដល់ដើមចោទ និងដើម្បីឲ្យ គ.ជ.ប. និយាយការពារខ្លួនពាក់ព័ន្ធនឹងលទ្ធផលនៃការបើកកញ្ចប់សុវត្ថិភាព “ក” នេះ”។ លោកបានមានប្រសាសន៍ថា “នៅពេលមានការកំណត់កាលបរិច្ឆេទបើកសវនាការជាសាធារណៈយើងនឹង ជម្រាបដល់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយយ៉ាងហោចណាស់ក៏២៤ម៉ោងមុនថ្ងៃបើកសវនាការ ដែរ ដូច្នេះសាធារណជនអាចមកចូលរួមបាន”។…