ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បញ្ជា​ឲ្យ​ដាក់​ទោស​លើ​មន្ត្រី​គ.ជ.ប

ភ្នំពេញៈ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កាលពី​ថ្ងៃ​សៅរ៍​បាន​បញ្ជា​ឲ្យ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ត្រូវ​ដាក់​ទោសទណ្ឌ​ចំពោះ​មន្ត្រី​ដែល​មិន​បាន​បិទ​សៀល​ត្រឹមត្រូវ ទៅ​លើ​កញ្ចប់​សន្លឹកឆ្នោត បន្ទាប់​ពី​សម្រេច​មិន​ឲ្យ​មាន​ការ​រាប់​ឡើង​វិញ​និង​មិនមាន​ការ ស៊ើប​អង្កេត​បន្ថែម​ទៅ​លើ​ភាព​មិន​ប្រក្រត្រី​នៃ​ការ​បោះឆ្នោត នៅ​ក្នុង​ខេត្ត​ក្រចេះ។ សវនាការ​កាលពី​ថ្ងៃ​សៅរ៍​គឺជា​ការ​សួរ សំណួរ​ជា​សាធារណៈ​លើក​ទី​មួយ​ដែល​បញ្ជា​ដោយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ចាប់​តាំង​ពី​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​បាន​ចាប់​ផ្តើម​ពីរ​សប្តាហ៍ កន្លង​ទៅ និង​បាន​ផ្តោត​តែ​លើ​ឯកសារ​ពី​ខេត្ត​ក្រចេះ ដែល​កញ្ចប់​សុវត្ថិភាព​ចំនួន​៨​ក្នុង​ចំណោម​១៣​ដែល​ត្រូវ​បាន ពិនិត្យ​កាលពី​ចុង​ខែ​មុន បាន​រក​ឃើញ​ថា​មិន​មាន​បិទ​សៀល ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​រាប់​សន្លឹក ឆ្នោត​ឡើង​វិញ​នៅ​ការិយាល័យ​ទាំង​នោះ។ ប្រធាន​ក្រុម​ប្រឹក្សា ធម្មនុញ្ញ លោក ឯក សំអុល បាន​សរសេរ​នៅ​ក្នុង​សេចក្តី​សម្រេច​ចេញ​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​សវនាការ​បាន​ធ្វើ​ឡើង​រយៈពេល​ជិត​៦​ម៉ោង​ដោយ​លើក​ឡើង​ថា៖ «កំហុស​របស់​មន្ត្រី​ការិយាល័យ​បោះឆ្នោត​និង​មន្ត្រី​រាប់​សន្លឹក​ឆ្នោត នៅ​ការិយាល័យ​បោះឆ្នោត​ចំនួន​៨​ក្នុង​ឃុំ ស្វាយ​ច្រេស ត្រូវ​តែ​ដាក់​ទោស​ទណ្ឌ​ទៅ​តាម​ច្បាប់​ដែល​បាន​ចែង វា​ជា​កាតព្វ​កិច្ច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ធ្វើ​ការ​ចាត់ការ​ដាក់​ទោស​ទណ្ឌ​មន្ត្រី​ទាំង​នោះ​ដែល​បាន​ប្រព្រឹត្ត ខុស​ច្បាប់»។ មុន​ពេល​ចេញ​សេចក្តី​សម្រេច លោក សំអុល បាន​សុំ​ឲ្យ​គណបក្ស​ប្រឆាំង​ដាក់​ភ័ស្តុតាង​បង្ហាញ​អំពី​កំហុស ធ្ងន់ធ្ងរ​ដែល​បាន​កើត​ឡើង ដោយ​លោក​បាន​សួរ លោក ជូង ជូងី មេធាវី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា៖ «តើ​អំពើ​ហិង្សា​ណា​មួយ​បាន​កើត​ឡើង​ចំពោះ​អ្នក​បោះឆ្នោត និង​តើ​ប្រជាជន​អាច​បោះឆ្នោត​បាន​ដោយ​សម្ងាត់​ឬ​អត់?»។…

http://www.postkhmer.com/index.php/national/1-national-news/103254-2013-09-02-03-45-52