ខុមហ្វ្រែលចាប់ផ្តើមយុទ្ធនាការឲ្យអ្នកបោះឆ្នោតផ្ញើសារជាអក្សរសួរបេក្ខជនអំពីគោលនយោបាយបក្ស
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានបើកកម្មវិធីមួយក្នុងគោលបំណងចង់ឲ្យអ្នកបោះឆ្នោត មានទំនាក់ទំនងដោយផ្ទាល់ជាមួយបេក្ខជនឈរឈ្មោះជា តំណាងរាស្ត្រសម្រាប់ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅ នៅក្នុង ខែនេះ។ គម្រោងដែលមានចំណងជើងថា “ សួរេបក្ខជនឈរឈ្មោះ ជាតំណាងរាស្ត្រ” ហើយត្រូវបានបើកជាផ្លូវការកាលពី ថ្ងៃសុក្រអនុញ្ញាតឲ្យអ្នកបោះឆ្នោតផ្ញើសំណួរ តាមរយៈការផ្ញើសាទៅកាន់បេក្ខជនឈរឈ្មោះជាតំណាង រាស្ត្រមកពីគណបក្សចំនួនបួនក្នុងចំណោមបក្ស ទាំងប្រាំបី ដែលចូលរួមប្រកួតប្រជែងគ្នានៅក្នុងការបោះ ឆ្នោតជាតិនេះ។ លោក ផាត សុភ័ក្រអ្នករៀបចំគម្រោងនេះបានលើកឡើង ថា “ នៅពេលប្រជាពលរដ្ឋផ្ញើសារមក សារនេះនឹង បង្ហាញនៅក្នុងប្រព័ន្ធរបស់យើង ហើយយើងនឹងបញ្ជូន បន្តទៅកាន់គណបក្សនីមួយៗ”។ លោកបានបន្តថា “ នៅពេល អ្នកបោះឆ្នោតឆ្លើយតប យើងត្រួតពិនិត្យមើល ការឆ្លើយតបនេះ។ ប្រសិនបើវាត្រឹមត្រូវ យើងនឹងបញ្ជូនបន្ត”។ លោក សុភ័ក្រ បានមានប្រសាសន៍ថា ចាប់តាំងពីថ្ងៃសុក្រ មក មានសំណួរប្រហែលជា៣០ត្រូវបានឆ្លើយ ហើយសំណួរ ចំនួន១២២ផ្សេងទៀតនឹងកំពុងរង់ចាំចម្លើយពីបេក្ខជន ឈរឈ្មោះជាតំណាងរាស្រ្ត។…
Alex Willemyns និង Mech Dara
http://www.cambodiadailykhmer.com/news/2572/