គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ថា លោក​ហ៊ុន សែន​នៅ​តែ​ជា​នាយក​រដ្ឋ​មន្ត្រី

ភ្នំពេញ — គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​ហ៊ុន ​សែន ​នឹង​បន្ត​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ទៀតស្រប​ពេល​ដែល​គណបក្ស​កាន់​អំណាច​ យ៉ាង​យូរ​នេះ​បាន​បាត់​បង់​អាសនៈក្នុង​រដ្ឋ​សភា​យ៉ាង​តិច​ចំនួន​២២​ក្រោយ​ពី ​ការបោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ។ កម្ពុជា​បាន​ធ្វើ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រសម្រាប់​បង្កើត​ រដ្ឋា​ភិបាល​អាណត្តិ​ទី​៥​កាល​ពី​ថ្ងៃទី​២៨​ខែ​កក្កដា។ លទ្ធផល​បណ្តោះ​អាសន្ន​ក្រៅ​ផ្លូវការ​ដែល​ប្រកាស​ដោយ​មន្ត្រី​គណបក្ស​ប្រជាជន ​កម្ពុជា​ឲ្យ​ដឹងថា គណបក្ស​កាន់​អំណាច​នេះ​បាន​ធ្លាក់ពី​៩០​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា​កាល​ពី​ នីតិ​កាល​ទី​៤​មក​ត្រឹម​៦៨ ​អាសនៈ​វិញ។ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​បាន​កើន​ពី​២៩​អាសនៈ​ដែល​ជា​ អាសនៈ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស​ កើន​ដល់​៥៥​អសនៈ។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​គណបក្ស​កាន់​អំណាច​បញ្ជាក់​ថា មាន​ពាក្យ​ចចាម​អារ៉ាម​ដែល​ថា​លោក​ហ៊ុន​ សែន ​លាឈប់​ពី​ដំណែង។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ហៅ​ពាក្យ​ចចាម​អារ៉ាម​នោះ​ថា​គឺ​ជា​សង្គ្រាម​ ចិត្តសាស្ត្រ​ដើម្បី​បំពុល​បរិយាកាស​សង្គម។ មន្ត្រី​ជាន់​ខ្ពស់​ក្នុង​គណៈកម្មការ​អចិន្ត្រៃយ៍​ក្នុង​ជួរ​គណបក្ស​ប្រជាជន ​កម្ពុជា​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។…

http://khmer.voanews.com/content/ruling-party-announced-hun-sen-continue-to-be-prime-minister/1713156.html