គណបក្សប្រជាជនមានប្រៀបជាងបក្សប្រឆាំងលើកន្លែងឃោសនា
ដោយការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាផ្លូវការមិនទាន់បាន មួយសប្តាហ៍ផងនោះ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតកន្លែងឃោសនារបស់ខ្លួនជាច្រើនកន្លែងក្នុងរាជធានី ភ្នំពេញ ហើយជាពិសេសនៅសួនច្បារមុខវត្តបទុម។… លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមាន ប្រសាសន៍ថា ការបិទផ្លូវដោយអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាគឺជាការ ខុសច្បាប់ ផ្ទុយពីមន្ត្រីក្រសួងមហាផ្ទៃ ដែលបាននិយាយថា សកម្មភាពបែបនោះអាចធ្វើបាន ប្រសិនបើមានការអនុញ្ញាតត្រឹមត្រូវ។ លោកបានមានប្រសាសន៍ថា “ គណបក្សនយោបាយនានាអាចបិទផ្លូវ ដើម្បីធ្វើ យុទ្ធនាការឃោសនាបោះឆ្នោតបាន ប្រសិនបើពួកគេទទួលបានការអនុញ្ញាត ពីអាជ្ញាធរពាក់ព័ន្ធ”។… យោងតាមលោក យឹម សុវណ្ណ ឲ្យដឹងថា គណៈកម្មាធិការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ កាលពីម្សិលមិញក៏ បានជម្រាបគណបក្សសង្គ្រោះជាតិថា ខ្លួនត្រូវតែដោះស្លាកឃោសនារាប់ រយដែលបិទនៅតាមបង្គោលភ្លើង និងបង្គោលខ្សែទូរស័ព្ទនៅទូទាំងរាជ ធានីភ្នំពេញចេញវិញ ដោយលើកឡើងថា ច្បាប់បោះឆ្នោតមិនអនុញ្ញាតឲ្យគណបក្សនយោបាយប្រើប្រាស់ទ្រព្យ សម្បត្តិរដ្ឋក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់ខ្លួនឡើយ។…
Aun Pheap និង Colin Meyn
http://www.cambodiadailykhmer.com/news/1741/