គណបក្សសង្គ្រោះជាតិទាមទារបង្កើតស្ថានីយទូរទស្សន៍ នឹងកែទម្រង់ គ.ជ.ប.
មុនពេលចរចារវាងគណបក្សទាំងពីរកាលពីព្រឹកមិញនេះ គណបក្ស សង្គ្រោះជាតិកាលពីម្សិលមិញបានដាក់លក្ខខណ្ឌថ្មីមួយទៀត ដើម្បី បញ្ចប់ភាពជាប់គាំងផ្នែកនយោបាយរយៈពេលជិតពីរខែ ជុំវិញការ បោះឆ្នោតជាតិ ដែលទាំងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជន កម្ពុជាដែលកំពុងកាន់អំណាចសុទ្ធតែអះអាងថាបានទទួលជ័យជម្នះរៀងៗខ្លួន នោះ។ ឥឡូវនេះ គណបក្សប្រឆាំងកំពុងទាមទារឲ្យកែទម្រង់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) រៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោត ជាថ្មី និងទាមទារបង្កើតស្ថានីយទូរទស្សន៍ផ្ទាល់ខ្លួន ដើម្បីឲ្យការចរចានេះដំណើរការទៅមុខ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានប្រកាសដល់ ក្រុមអ្នកគំាទ្ររាប់ម៉ឺននាក់កាលពីម្សិលមិញ ដែលធ្វើការតវ៉ានៅ ក្នុងទីក្រុងភ្នំពេញ ប្រឆាំងនឹងលទ្ធផលផ្លូវការនៃការបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា ដែលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះ បើ ទោះជារបាយការណ៍អំពីភាពមិនប្រក្រតីដ៏រាលដាលនៅថ្ងៃបោះឆ្នោត មិនទាន់ត្រូវបានដោះស្រាយរួចរាល់ក៏ដោយ។ លោក យឹម សុវណ្ណ បានថ្លែងទៅកាន់សំឡេងហ៊ោកងរំពងចេញពីក្រុ មមនុស្សដ៏ច្រើនថា “សម្រាប់ជំនួបនៅថ្ងៃស្អែក [ថ្ងៃនេះ] ជាដំបូង យើងនឹងផ្ដោតលើគ.ជ.ប. ទី២លើការបង្កើតបញ្ជី ឈ្មោះអ្នកបោះឆ្នោតថ្មី និងទីបីលើការបង្កើតស្ថានីយទូរទស្សន៍មួយ ”។ លោកបានបន្ថែមថា “ស្ថានីយនេះគឺជាស្ថានីយទូរទស្សន៍របស់គណបក្ស សង្គ្រោះជាតិ។ យើងនឹងផ្សព្វផ្សាយអ្វីដែលជាការពិត ហើយទុកឲ្យ ស្ថានីយ៍ទូរទស្សន៍ដទៃទៀតបំផ្លើសព័ត៌មានទៅចុះ”។…
Hul Reaksmey and Zsombor Peter
http://www.cambodiadailykhmer.com/news/5460/