គណបក្ស​សង្គ្រោះ​ជាតិ​ត្រៀម​​​​រួច​​​ជា​​​ស្រេច​​​ក្នុងការ​​​ធ្វើ​បាតុកម្ម​ និង​ធ្វើ​ពហិការ​​សភា​

កាល​ពី​ម្សិលមិញ​ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ ប្រកាន់​​​ជំហរ​​​ថា គណបក្ស​​​របស់​​​លោក​​​នឹង​អំពាវ​នាវ​ឲ្យ​មាន​​​​ការ​​ ​ធ្វើ​​​មហា​បាតុកម្ម​ និង​ធ្វើ​ពហិការ​​រដ្ឋ​សភា​​​​ប្រសិន​​​បើ​​​អង្គការ ​សហ​ប្រជា​ជាតិ​​​មិន​​​​​ចូល​រួម​ក្នុង​ការ​ស៊ើប​អង្កេត​ឯករាជ្យ​​​​លើ​​​ ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ដ៏​ចម្រូង​ចម្រាស​កាល​ពី​ខែ​មុន​​​ ​ទេ​​​នោះ​​​។ ​មក​ទល់​​​​នឹង​​​ពេល​នេះ គ្មាន​ការ​ប្ដេជ្ញា​ចិត្ត​ណាមួយ​ពី​អង្គការ​សហ ​ប្រជា​ជាតិ​ក្នុងការ​​​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​​នោះ​ទេ​ ហើយ​គណបក្ស​ប្រជា​ជន​បាន​ច្រាន​ចោល​រាល់​​​ការ​ស៊ើប​អង្កេត​​ដែល​មិន​ស្ថិត​ ​​ក្រោម​​​ការ​​​ដឹកនាំ​របស់​​​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ដែល​មជ្ឈដ្ឋាន​ទូទៅជឿ​​​​​​​ថា ​​​មាន​​​ភក្តីភាព​​​ចំពោះ​​​​គណបក្ស​កាន់​អំណាច​។ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ជាង​២០០​នាក់​នៅ​ទី​ស្នាក់​ការ​គណបក្ស​ សង្គ្រោះ​ជាតិ​ក្នុង​រាជ​ធានី​​ភ្នំពេញ​ លោក កឹម សុខា បាន​ច្រាន​ចោល​ពាក្យ​​ចចាម​អារ៉ាម​​តាម​អុីន​ធើណិត​​​​ដែល​​​ថា បក្ស​ សង្គ្រោះ​ជាតិ​បាន​កំណត់​យក​​​ថ្ងៃ​ទី​២០​ ខែ​សីហា ​ជា​​​ថ្ងៃ​​​ធ្វើ​ មហាបាតុកម្ម​។ ​ប៉ុន្តែ លោក​​​​ថ្លែង​​​ថា បាតុកម្ម​នឹង​កើត​មាន​​​ឡើង​ ប្រសិន​​បើ​គណបក្ស​ប្រជា​ជន​នៅ​តែ​​​​បន្ត​​​ច្រាន​ចោល​លក្ខខណ្ឌ​របស់​បក្ស​ ប្រឆាំង​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​មិន​លម្អៀង​លើ​​​អ្វី​ដែល​ខ្លួន​ជឿ​ថា ជា​ ភាព​​មិន​ប្រក្រតី​​​​ជា​​​ទូទៅ​​​​ក្នុង​ការ​បោះ​ឆ្នោត​។ លោក​បាន​ថ្លែង​ថា “ជំហាន​​​​​ចុង​​ក្រោយ​ គឺ​​​​ការ​​​ធ្វើ​បាតុកម្ម។ យើង​នឹង​ស្នើ​ទៅ​​​ប្រជា​ពល​រដ្ឋ​​ ហើយ​ប្រសិន​បើ​ប្រជា​ពល​រដ្ឋ​មិន​យល់​ ស្រប​​នឹង​ដំណោះ​ស្រាយ ​[របស់​​​គ.ជ.ប.] ទេ​​​​នោះ​​​ ពួក​គេ​នឹង​ក្រោក​​​​ឈរ​ឡើង​​​ដើម្បី​​​​ធ្វើ​បាតុកម្ម​។ យើង​នឹង​គាំទ្រ​​​​ប្រជា​ពល​រដ្ឋ​​​​ឲ្យ​​​ធ្វើ​បាតុកម្ម​ ហើយ​យើង​នឹង​សុំ​ ឲ្យ​ប្រជា​ពល​រដ្ឋ​​​​ធ្វើ​បាតុកម្ម​អហិង្សា​”។ …

http://www.cambodiadailykhmer.com/news/4413/