គណបក្សសង្គ្រោះជាតិថ្កោលទោសគ.ជ.ប.ចំពោះកញ្ចប់សុវត្ថិភាព
កាលពីម្សិលមិញគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបើកជា សាធារណៈនូវឯកសារបោះឆ្នោតផ្លូវការមកពីខេត្តក្រចេះ បន្ទាប់ពី ទទួលបានបទបញ្ជាឲ្យស៊ើបអង្កេតលើការចោទប្រកាន់ពីការលួច បន្លំសន្លឹកឆ្នោត ប៉ុន្តែ ភ័ស្តុតាងជាច្រើនមិនត្រូវបានបិទឲ្យមាន សុវត្ថិភាពទេ និងបានលើកឡើងពីក្តីបារម្ភថា ឯកសារទាំងនោះ ត្រូវបានគេលួចកែប្រែ។ បន្ទាប់ពីទទួលបានបទបញ្ជាពីក្រុមប្រឹក្សាធម្មនុញ្ញឲ្យបើក កញ្ចប់សុវត្ថិភាពចំនួន១៣នោះ គេបានរកឃើញថា កញ្ចប់ចំនួន៥ត្រូវ បានបិទមិនត្រឹមត្រូវក្នុងកញ្ចប់សុវត្ថិភាព “ក” ។ ដោយកញ្ចប់ចំនួន៥មកពីឃុំស្វាយជ្រះខេត្តក្រចេះបិទមិនត្រឹមត្រូវ នោះ កញ្ចប់ទាំង១៣មានលទ្ធផលបោះឆ្នោតខុសពីតួលេខ ដែលត្រូវបានចែក ឲ្យគណបក្សនយោបាយ និងមន្ត្រី គ.ជ.ប. នៅឃុំនោះ ព្រមទាំងមន្ត្រី គ.ជ.ប. ខេត្ត។ គណបក្សសង្គ្រោះជាតិ និងអ្នកសង្កេតការបោះឆ្នោតដែលសុទ្ធតែ ចោទ គ.ជ.ប. ថា ខ្វះឯករាជ្យភាព និងធ្វើការឲ្យគណបក្សប្រជាជនកម្ពុជានោះ បានរិះគន់ខ្លាំងៗចំពោះការដែល គ.ជ.ប. ប្រើប្រាស់ឯកសារបិទមិនត្រឹមត្រូវនៅក្នុងការស៊ើបអង្កេតរបស់ ខ្លួនលើភាពមិនប្រក្រតីក្នុងការបោះឆ្នោតនេះ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមាន ប្រសាសន៍ថា “នេះជាបញ្ហាធ្ងន់ធ្ងរមួយ ជាបញ្ហាធំមួយដែលបង្ហាញថា ការបោះឆ្នោតនេះមិនសេរី និងយុត្តិធម៌”។ លោកបានបន្ថែមថា “នេះ គ្រាន់តែជាចំណុចមួយប៉ុណ្ណោះ ហើយមានអ្នកបោះឆ្នោត១,៣លាននាក់ ដែលបានបាត់ឈ្មោះពីបញ្ជីឈ្មោះបោះឆ្នោត រួមជាមួយនឹងភាពមិន ប្រក្រតីផ្សេងៗទៀត”។…