គណបក្ស​សង្គ្រោះ​ជាតិ បើក​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃពុធស្អែកនេះ ដើម្បី​បង្ហាញ​ពី​ជំហរ​របស់​គណបក្ស​​

គណបក្ស​សង្គ្រោះ​ជាតិ នឹង​បើក​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៥​ខែ​កញ្ញា វេលា​ម៉ោង​៩ នៅ​ទីស្នាក់ការ​គណបក្ស សង្កាត់​ចាក់អង្រែលើ​ដើម្បី​បង្ហាញ​ពី​គោលជំហរ​របស់​គណបក្ស​ជុំវិញ​ ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​។ ​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​ សង្គ្រោះ​ជាតិ ឲ្យដឹងថា សន្និសីទ​សារព័ត៌មាន​នោះ នឹង​ត្រូវ​ធ្វើឡើង​ក្រោម​អធិបតី​ភាព លោក សម រង្ស៊ី និង​លោក កឹម សុខា​។​ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យដឹងថា ថ្នាក់​ដឹក​បេក្ខជន​ជាប់ឆ្នោត និង​មន្ត្រី​គណបក្ស​ប្រមាណ​ជាង​១០០​នាក់ កំពុង​វិលត្រឡប់​ពី​ខេត្ត​សៀមរាប​មក​រាជធានី​ភ្នំពេញ​វិញ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។ លោក​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រជុំ​រៀបចំ​ការធ្វើ​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​លើក​ទី​៣ និង​ប្រមូល​ញត្តិ​ដាក់ថ្វាយ​ព្រះមហាក្សត្រ​បន្ត​ទៀត ដើម្បី​ប្រឆាំង​លទ្ធផល​បោះឆ្នោត​។​…

ស៊ុន ណារិន​
http://vodhotnews.com/?p=article&id=16328&lang=kh