គណបក្ស​​តូច​ៗមួយចំនួន​មិន​​ផ្តោត​លើ​លទ្ធផល​នៃការ​បោះ​ឆ្នោត​​​

នៅ​ពេល​រថយន្ត​​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​កាន់​អំណាច​ បាន​បន្ត​កន្ទុយ​គ្នា​យ៉ាង​វែង​ នៅ​តាម​ផ្លូវ​មួយ​ចំនួន​​ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ​ ដោយ​មាន​ ការ​ចូល​រួម​ពី​រថយន្ត​ទំនើប​ៗ​ និង​អ្នក​គាំ​ទ្រ​​ជា​ច្រើន​ ស្រប​ពេល​នោះ​ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ដែល​គេ​មិន​សូវ​ស្គាល់​បាន​ចាប់​ ផ្ដើម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​​​ដោយ​មាន​​ក្ដី​សង្ឃឹម​តិច​តួច​ណាស់​​។… លោក​ ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​​គោល​ដៅ​របស់​ខ្លួន​ គឺ​នៅ​ក្រុង ​តាខ្មៅ​។ លោក​​បាន​ពន្យល់​ពី​សារ​នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​ដែល​​មាន​លក្ខណៈ​មិន​ធម្មតា​ ​​របស់​គណបក្ស​លោក​ថា ការ​ទទួល​បាន​អាសនៈ​រដ្ឋ​សភា​ដែល​មាន​សមាជិក​ចំនួន​ ១២៣រូប គឺ​មិន​​ពាក់​ព័ន្ធ​ឡើយ​។ លោក ខឹម វាសនា​ បាន​លើក​ឡើង​ថា “ ថ្ងៃ​​នេះ​ យើង​គ្រាន់​តែ​ចង់​បង្ហាញ​ប្រជា​ពល​រដ្ឋ​ថា  គណបក្ស​របស់​យើង​​បាន​ចុះឈ្មោះ​នៅ​ក្នុង​​បញ្ជី​បោះ​ឆ្នោត​រួច​ហើយ​ ប៉ុន្តែ ​មិន​មែន​ដើម្បី​​ចង់​ទទួល​បាន​សន្លឹក​ឆ្នោត​ពី​យុទ្ធនាការ​ឃោសនា​រយៈ​ពេល​ មួយ​ខែ​នេះ​ទេ​។ លោក​ អ៊ុក វ៉េត អគ្គលេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ក៏​គ្មាន​ចំណាប់​ អារម្មណ៍​លើ​ការ​ឈ្នះ​ឆ្នោត​​ នៅ​ក្នុង​ការ​បោះ​​ឆ្នោត​ជាតិ​ដែល​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​  ក៏​ជា​គណបក្ស​មួយ​ក្នុង​ចំណោម​គណបក្ស​ទាំង​ប្រាំបី​ផង​ដែរ​។…

Kaing Menghun និង Lauren Crothers
http://www.cambodiadailykhmer.com/news/1505/