គណៈកម្មាធិការ​​​ស៊ើប​​​អង្កេត​​​រួម​​​ត្រូវ​​​​​​រំលាយចោល​​​​​​រយៈ​​​ពេល​​​មិន​​​ដល់​​​​​​២៤​​​ម៉ោង​​​ក្រោយ​​​ការ​​​បង្កើត​​​

ក្រុម​​​ការ​​​ងារ​​​រួម​​​បក្ស​​​មួយ​​​ដែល​​​គណៈ​​​កម្មា​​​ធិការ​​​ជាតិ​ ​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ (គ.ជ.ប.) បាន​​​ប្រកាស​​​កាល​​​ពី​​​ថ្ងៃ​​​សៅ​​​រ៍​​​ថា នឹង​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ដើម្បី​​​ស៊ើប​​​អង្កេត​​​ភាព​​​មិន​​​ ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​កក្កដា ត្រូវ​​​បាន​​​រំសាយ​​​វិញ​​​ភ្លាម​​​ៗ​​​កាល​​​ពី​​​ម្សិលមិញ​​​​​​​​​ ដោយ​​​លោក អ៊ឹម សួស្ដី ​​​ប្រធាន​​​គ.ជ.ប. បាន​​​ប្រកាស​​​ថា គណៈកម្មា ធិការ​​​របស់​​​លោក​​​នឹង​​​បន្ត​​​ស៊ើប​​​អង្កេត​​​ដោយ​​​ខ្លួន​​​ឯង​​​វិញ ​​​។… សេចក្ដី​​​សម្រេច​​​ក្នុង​​​ការ​​​រំសាយ​​​គណៈកម្មា​​​ធិការ​​​ស៊ើប​​​ អង្កេត​​​រួម​​​នេះ​​​ ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​គណបក្ស​​​ប្រឆាំង​​​បាន​​​ច្រាន​​​ចោល​​​កាល​​ ​ពី​​​យប់​​​ថ្ងៃ​​​សៅរ៍​​​នូវ​​​លទ្ធផល​​​នៃ​​​កិច្ច​​​ប្រជុំ​​​មួយ​​​ដែល ​​​បាន​​​ធ្វើ​​​ឡើង​​​មុន​​​នេះ​​​មួយ​​​ថ្ងៃ​​​ជាមួយ​​​គណបក្ស​​​ប្រជា​​​ ជន​​​កម្ពុជា​​​ ដោយ​​​សារ​​​គណ​​​បក្ស​​​​​​កាន់​​​អំណាច​​​​​​បា​​​ន​​​ទទូច​​​ថា អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​គ្មាន​​​សមត្ថកិច្ច​​​ក្នុង​​​ការ​​​ស៊ើប​​​ អង្កេត​​​ពី​​​ភា​​​ព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​ ​​។ គ.ជ.ប.​​​បាន​​​លើក​​​ឡើង​​​តាម​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​ដែល​ ​​​​​ក៏​​​ត្រូវ​​​បាន​​​ចាក់​​​ផ្សាយ​​​​​​តាម​​​ទូរទស្សន៍​​​ជាតិ​​​ កម្ពុជា​​​ កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​ម្សិលមិញ​​​ថា “ គណៈ​​​កម្មាធិកា​​​រ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​មាន​​​ការ​​​ សោក​​​ស្ដាយ​​​​​​ដែល​​​ការ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​នេះ​​​ពុំ​​​អាច​ ​​សម្រេច​​​ទៅ​​​បាន​​​។ គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​តែ​​​មាន​​ ​សង្ឃឹម​​​ និង​​​សមាន​​​ចិត្ត​​​ក្នុង​​​ការ​​​​​​បន្ត​​​ការ​​​ងារ​​​នេះ​​​ឲ្យ​​​បាន ​​​ឆាប់​​​រហ័ស​​​”។ ថ្លែង​​​ទៅ​​​កាន់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌មាន​​​នៅ​​​ក្រៅ​​​ទី​​​ ស្នាក់​​​ការ​​​គ.ជ.ប. ក្នុង​​​បរិវេណ​​​ក្រសួង​​​មហាផ្ទៃ​​​កាល​​​ពី​​​ម្សិលមិញ​​​ លោក សួស្តី បាន​​​លើក​​​ឡើង​​​ថាគណៈកម្មាធិការ​​​របស់​​​លោក​​​​​​មិន​​​អាច​​​រង់​​​ ចាំ​​​ទាល់​​​តែ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​យល់​​​ព្រម​​​ចូល​​​រួម​​​ ក្នុង​​​ការ​​​ស៊ើប​​​អង្កេត​​​នេះ​​​ទេ​​​ ព្រោះ​​​គ.ជ.ប. ​​​ត្រូវ​​​ដោះ​​​ស្រាយ​​​ពាក្យ​​​បណ្ដឹង​​​ស្ដី​​​ពី​​​ភាព​​​មិន​​​ ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​​​​តាម​​​កាល​​​​​​វិភាគ​​​​​​ដែល​ ​​បាន​​​កំណត់ទុក​​​មុន​​។ …

http://www.cambodiadailykhmer.com/news/3832/