គ.ជ.ប.ព្រមានម្ចាស់ស្ថានីយវិទ្យុអេប៊ីស៊ី ឲ្យកែតម្រូវពាក្យទាក់ទងបដិវត្តន៍ក្រុមយោធារដ្ឋាភិបាល
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានព្រមានដល់ម្ចាស់ស្ថានីយវិទ្យុ អេ ប៊ី ស៊ី ឲ្យឈប់និយាយអំពីលទ្ធភាពនៃរដ្ឋប្រហារយោធា ប្រសិនបើបក្សប្រឆាំងឈ្នះឆ្នោត។ ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីម្ចាស់ស្ថានីយវិទ្យុអេប៊ីស៊ី គឺលោក អាចារ្យអេ បាននិយាយថា ប្រសិនបើគណបក្សប្រឆាំងឈ្នះឆ្នោត ក្រុមយោធាដែលគាំទ្រគណបក្សកាន់អំណាច នឹងងើបឡើងបះបោរជាមិនខាន។ ការនិយាយបែបនេះត្រូវបានគ.ជ.ប.ចាត់ទុកថា ធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) បានព្រមានដល់ម្ចាស់វិទ្យុABCក្នុងស្រុកថាគជប អាចនឹងឈានដល់បិទវិទ្យុអេប៊ីស៊ី ផ្ទាល់តែម្តង ប្រសិនស្ថានីយ៍វិទ្យុនេះនៅតែបន្តនិយាយពីការកើតមានការបះបោរយោធា របស់កងទ័ពកម្ពុជា ប្រសិនបើគណបក្សប្រឆាំងឡើងកាន់អំណាចនោះ។ អគ្គលេខាធិការគ.ជ.ប. លោកទេពនីថា បានប្រាប់វិទ្យុបារាំងអន្តរជាតិRFI ថា គ.ជ.ប.នៅល្ងាចថ្ងៃពុធនេះ ធ្វើលិខិតអញ្ជើញប្រធានវិទ្យុអេប៊ីស៊ី លោកសេង ប៊ុនវ៉េង ហៅអាចារ្យអេ មកកាន់គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោតផ្ទាល់តែម្តង។ បន្ទាប់ពីការទំនាក់ទងរបស់គ.ជ.ប.ទៅកាន់ស្ថានីយ៍វិទ្យុនេះ បរាជ័យជាច្រើនលើក។ ហើយបើតាមលោកអគ្គលេខាធិការដដែល ក្នុងករណីចាំបាច់ គ.ជ.ប.នឹងអាចឈានដល់ការបិទវិទ្យុនេះទៀតផង។ ប្រធាននាយកដ្ឋាន សេវាកម្មច្បាប់ និងវិវាទកម្មរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក កែវ ផល្លា បានពន្យល់ថា ការអត្ថាធិប្បាយបែបនេះ គឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែលមានស្ថានទំងន់ទោសតាមរយៈត្រាទី១២៤ថ្មី ស្តីពីការជ្រើសរើសតំណាងរាស្ត្របោះឆ្នោត។ ព្រោះវាធ្វើឱ្យមានការភិតភ័យដល់ប្រជាពលរដ្ឋ និងរំខានដល់របៀបរៀបរយចំពោះដំណើរការបោះឆ្នោតទាំងមូល ដែលត្រូវពិន័យជាប្រាក់ ដោយទាន់គិតពីបទព្រហ្មទណ្ឌនៅឡើយ។…