ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរីភាគច្រើនបោះឆ្នោតតាមចំណាំពីព្រោះមិនចេះអក្សរ
មិនខុសពីប្រជាពលរដ្ឋ នៅតំបន់ផ្សេង ពលរដ្ឋរស់នៅ ក្នុងខេត្តមណ្ឌលគិរី ដែលមានចម្ងាយ ផ្លូវ ឆ្ងាយពីភ្នំពេញ ជាច្រើនរយគីឡូម៉ែត្រនោះ បានត្រៀមខ្លួនជាស្រេចសម្រាប់ចេញទៅបោះឆ្នោត នាថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ មិនឲ្យខានឡើយ។ ប៉ុន្តែ ការបោះឆ្នោតរបស់ប្រជាពលរដ្ឋ នៅខេត្ត មណ្ឌលគិរី ដែលជិតពាក់កណ្តាល ជាជនជាតិដើមភាគតិច ពិសេសជនជាតិព្នងនោះ ពួកគាត់អាចបោះឆ្នោតបាន តាមតែការចងចំាស្លាកសញ្ញាគណបក្សប៉ុណ្ណោះ ពួកគាត់ មិនអាចអានឈ្មោះ គណបក្ស មិនអាចមើលលេខរៀងគណបក្សបាន ពីព្រោះ តែពួកគាត់មិនចេះអក្សរ។
អ៊ឹម ណាវិន
http://www.khmer.rfi.fr/minority-ethnic-are-illeterate