ជិតដល់ថ្ងៃបោះឆ្នោតអភិបាលក្រុងសន្យាជាមួយអ្នកបឹងកក់
ភ្នំពេញៈ នៅសល់តែបួនថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃបោះឆ្នោត លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ កាលពីម្សិលមិញ បានចុះទៅជួបអ្នកភូមិបឹងកក់ ដែលមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ អស់រយៈពេលជិត ៧ ឆ្នាំមកហើយ ដោយបានធ្វើការសន្យាជាថ្មីទៀត ចំពោះមុខអ្នកភូមិរងគ្រោះថា លោកនឹងធ្វើការដោះស្រាយបញ្ហាជម្លោះដីធ្លីនេះ នៅក្រោយការបោះឆ្នោត។
លោក ប៉ា សុជាតិវង្ស បានប្រាប់អ្នកភូមិឲ្យមានការអត់ធ្មត់ និងជឿជាក់ ចំពោះអាជ្ញាធរមានសមត្ថកិច្ច ដោយលោកបញ្ជាក់ថា៖ «សូមបងប្អូនកុំបារម្ភ នៅពេលបោះឆ្នោតរួចរាល់ អាជ្ញាធររាជធានីនឹងគិតគូរដោះស្រាយជូនបងប្អូន»។
អ្នកស្រី ហេង មុំ និងប្រជាពលរដ្ឋប្រមាណ ១៥ គ្រួសារ ដែលបានដកខ្លួនចេញពីក្រុមអ្នកស្រី ទេព វន្នី បានសម្ដែងការស្វាគមន៍ និងអបអរសាទរជាខ្លាំង ដោយបានចាត់ទុកវត្តមានរបស់លោក ប៉ា សុជាតិវង្ស និងក្រុមការងារ ដែលបានចុះត្រួតពិនិត្យដល់លំនៅឋានរបស់ពួកគាត់ដោយផ្ទាល់នេះថា ជាសញ្ញាឆ្ពោះទៅរកដំណោះស្រាយមួយ ដែលពួកគាត់បានទន្ទឹងរង់ចាំអស់រយៈពេលជិត ៧ ឆ្នាំមកហើយ។
អតីត មិត្តរួមពន្ធនាគារព្រៃ ស រយៈពេល ១ ខែបីថ្ងៃ ជាមួយអ្នកស្រី ទេព វន្នី ដែលគេឃើញចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតឲ្យគណបក្សប្រជាជន កាលពីប៉ុន្មានថ្ងៃមុនរូបនេះ បានថ្លែងថា៖«យើងមានក្ដីរីករាយនៅពេលនេះ ហើយយើងសង្ឃឹមនិងជឿជាក់ចំពោះអ្វី ដែលឯកឧត្តម ប៉ា សុជាតិវង្ស បានសន្យា»។…
ឃុត សុភចរិយា
http://www.postkhmer.com/index.php/national/1-national-news/101253-2013-07-24-02-51-53