ជិតដល់ថ្ងៃបោះឆ្នោតទៅហើយ នៅតែមានបញ្ហាពាក់ព័ន្ធនឹងបញ្ជីឈ្មោះបោះឆ្នោតនៅឡើយ
នៅសល់តែជាងមួយខែទៀតប៉ុណ្ណោះដល់ថ្ងៃបោះឆ្នោតជាតិថ្ងៃទី២៨ ខែកក្កដា តែបញ្ហាដែលជាក្ដីបារម្ភបំផុតរបស់អ្នកសង្កេតការណ៍បោះ ឆ្នោតនោះ គឺបញ្ជីឈ្មោះបោះឆ្នោត ដែលពួកគេនិយាយថា មិនសូវត្រឹម ត្រូវ និងមានអ្នកបោះឆ្នោតតិចជាងការបោះឆ្នោតជាតិឆ្នាំ២០០៨។ ភាពត្រឹមត្រូវនៃបញ្ជីឈ្មោះបោះឆ្នោតចំនួន៩,៦លាននាក់ បានរងការរិះគន់កាលពីខែមីនា ហើយក្ដីបារម្ភទាំងនោះត្រូវបាន លើកឡើងជាថ្មីម្ដងទៀតនៅពេលចេញផ្សាយរបាយការណ៍សវនកម្មឯករាជ្យ ចុង ក្រោយកាលពីថ្ងៃសុក្រ ដែលក្នុងនោះ គេបានរកឃើញកំហុសធ្ងន់មួយ ចំនួន ពោលគឺមានមនុស្សច្រើនជាងម្នាក់ក្នុងចំណោម១០នាក់ ដែលបានចុះ ឈ្មោះបោះឆ្នោតនៅខែកក្កដាខាងមុខមិនមានឈ្មោះ ហើយថា ៩ភាគរយ នៃអ្នកបោះឆ្នោតក្នុងពេលកន្លងមកបានបាត់ឈ្មោះពីបញ្ជីឈ្មោះបោះ ឆ្នោតក្នុងមូលដ្ឋានដោយមិនត្រឹមត្រូវ។… របាយការណ៍នេះបានរកឃើញថា ១០,៨ភាគរយក្នុងចំណោមអ្នកបោះឆ្នោតជាពលរដ្ឋខ្មែរ ដែលបានចុះឈ្មោះបោះឆ្នោតចំនួន៤.៩០០នាក់ ដែលគេបានជ្រើសរើសចោះៗនោះ រកឈ្មោះរបស់ខ្លួនមិនឃើញនៅក្នុង បញ្ជីឈ្មោះបោះឆ្នោត។ តួលេខនេះស្រដៀងគ្នានឹងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០០៨ ដែលនៅពេលនោះមានប្រជាពលរដ្ឋចុះឈ្មោះចំនួន៧,៧ភាគរយរកឈ្មោះ របស់ខ្លួនមិនឃើញ។ នៅពេលសវនករបានវាយតម្លៃពីឈ្មោះដែលត្រូវបានលុបចេញពីបញ្ជី ឈ្មោះបោះឆ្នោតនោះ ពួកគេបានរកឃើញថា ៩,៤ភាគរយក្នុងចំណោមនោះត្រូវបានលុបឈ្មោះចេញដោយមិនត្រឹមត្រូវ ដែលចំនួននេះដូចគ្នានឹងឆ្នាំ២០០៨ដែរ។ ហើយប្រជាពលរដ្ឋដែលត្រូវបានលើកឡើងនៅក្នុងរបាយការណ៍នោះមានឈ្មោះ តែ៦៨,៦ភាគរយប៉ុណ្ណោះនៅក្នុងបញ្ជីនោះដែលអាចរកឃើញឈ្មោះរបស់ ខ្លួនដោយផ្ទាល់នៅកន្លែងដែលពួកគាត់ចុះឈ្មោះ។…
ខេមបូឌា ដេលី
http://www.cambodiadailykhmer.com/news/1078/