ដំណើរ​ការ​ឃោសនា​បោះឆ្នោត​មាន​ការ​រំខាន​ច្រើន​ឡើង

វ៉ាស៊ីនតោន — ក្រុមអ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​បាន​អះអាង​ថា ​មាន​កំណើន​ សកម្មភាព​រំខាន​ដំណើរ​ការ​ឃោសនា​បោះឆ្នោត​ ទូទាំង​ប្រទេស​ក្នុង​រយៈពេល​៦​ថ្ងៃ​ដំបូង​នៃ​ការ​ឃោសនា។​ លោក​សុខ ខេមរា​នៃ​វីអូអេ​ពីរដ្ឋធានី​វ៉ាស៊ីនតោន​ បាន​រាយ​ការណ៍​ថា​ ការ​រំខានខ្លះ​មាន​ការ​ដោះស្រាយ​បាន​នៅ​ថ្នាក់​មូលដ្ឋាន​ ហើយ​ការ​រំខាន​និង​ភាព​មិន​ប្រក្រតី​ខ្លះ​ទៀត​មិន​អាច​ដោះស្រាយ​បាន​ទេ។ ​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មាន​បណ្តឹង​ច្រើន​ដាក់ជូន​ទៅ​កាន់​គណៈ​កម្មាធិការ​ ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ។​…

សុខ ខេមរា
http://khmer.voanews.com/content/distubance-mounts-as-of-day-six-of-election-campaign/1694152.html