ទល់ថ្ងៃនេះ គ.ជ.ប ទទួលបានបណ្តឹងចំនួន២៥៧ក្នុងអំឡុងពេលឃោសនាបោះឆ្នោត
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប មានប្រសាសន៍នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែកក្កដាថា គិតមកដល់ពេលនេះស្ថាប័ន គ.ជ.ប គ្រប់លំដាប់ថ្នាក់ទទួលបានពាក្យបណ្តឹងសរុបចំនួន២៥៧បណ្តឹង ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតសភាអាណត្តិទី៥។
លោក ទេព នីថា បញ្ជាក់ថា បណ្តឹងប្តឹងនៅគណៈកម្មាធិការឃុំសង្កាត់រៀបចំការបោះឆ្នោត មានចំនួន ២០៩បណ្តឹង និងបានដោះស្រាយរួច១៤៦បណ្តឹង។ បណ្តឹងនៅថ្នាក់ខេត្តមានចំនួន ៣៩បណ្តឹង និងបានដោះស្រាយរួចចំនួន២០បណ្តឹង និងនៅថ្នាក់ជាតិគ.ជ.ប មាន៦បណ្តឹង តែដោះស្រាយរួចចំនួន៣បណ្តឹង។ លោកបន្តថា បណ្តឹងទាំងនេះ កើតមាននៅ ២១រាជធានីខេត្ត ទូទាំងប្រទេស។
លោក ទេព នីថា បញ្ជាក់ថា បណ្តឹងប្តឹងដោយគណបក្សសង្គ្រោះជាតិ គឺមានជាង១០០បណ្តឹង។ បណ្ដឹងពីគណបក្សប្រជាជនមាន៤១បណ្តឹង និងប្តឹងដោយអាជ្ញាធរមាន២៧បណ្តឹង ប្តឹងដោយប្រជាពលរដ្ឋ៨បណ្តឹង និងក្រៅពីនេះប្តឹងដោយគណបក្សផ្សេងៗទៀត។…