បក្សប្រឆាំងគំរាមមិនចូលសភានិងធ្វើមហាបាតុកម្ម
ភ្នំពេញៈ នៅក្នុងសុន្ទរកថា ដ៏ខ្លាំងក្លាមួយដែលមានការចូលរួមពីអ្នកគាំទ្ររាប់ពាន់នាក់ មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី កាលពីម្សិលមិញបានប្តេជ្ញាថា គណបក្សលោកនឹងធ្វើពហិការមិនចូលប្រជុំសភាដំបូងទេ ប្រសិនបើគ្មានការស៊ើបអង្កេតហ្មត់ចត់ទៅលើលទ្ធផលនៃការបោះឆ្នោត ហើយបានប្តេជ្ញាថា នឹងធ្វើមហាបាតុកម្មតវ៉ា ប្រសិនបើលទ្ធផលបឋមមិនត្រូវកែតម្រូវដើម្បីបង្ហាញអំពីជ័យជម្នះ របស់គណបក្សសង្គ្រោះជាតិ។
លោក សម រង្ស៊ី បានថ្លែងទាំងសំឡេងស្អកៗ នៅប៉ុន្មានម៉ោងមុនពេលលោកឡើងយន្តហោះទៅសហរដ្ឋអាមេរិកដើម្បីចូល រួមពិធីមង្គលការកូនស្រីលោកថា៖ «យើងប្តេជ្ញាមិនអនុញ្ញាតឲ្យនរណាម្នាក់លួចជ័យជម្នះរបស់ប្រជាជន ខ្មែរទេ»។ «កុំគំរាមកំហែងយើង។ យើងមិនខ្លាចទេ យើងនឹងធ្វើបាតុកម្មដ៏ធំមួយ»។
កាលពីថ្ងៃសៅរ៍គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានច្រានចោល ជាផ្លូវការ អំពីការចូលរួមរបស់អង្គការសហប្រជាជាតិនៅក្នុងការស៊ើបអង្កេត ចម្រុះ ដោយថ្លែងថា វានឹងជាការខុសច្បាប់ដែលអនុញ្ញាតឲ្យនរណាម្នាក់ក្រៅពី គ.ជ.ប និងគណបក្សនយោបាយចូលរួម។ បើទោះជារដ្ឋាភិបាលអះអាងថា ការចូលរួមរបស់អ្នកតាមដានបរទេសនិងក្នុងស្រុកក្នុងឋានៈជាអ្នក សង្កេតការណ៍ជាការគ្រប់គ្រាន់ក៏ដោយ ក៏គណបក្សសង្គ្រោះជាតិបានទទូចឲ្យពួកគេចូលរួមនៅក្នុងកម្រិត បច្ចេកទេស។
កាលពីម្សិលមិញ លោក សម រង្ស៊ី បានថ្លែងដដែលអំពីចំណុចនោះថា ការស៊ើបអង្កេតដែលមានអ្នកខាងក្រៅចូលរួម គឺជាអ្វីដែលគណបក្សលោកចង់បាន។
លោកបន្តថា៖ «យើងមិនចង់ធ្វើការតវ៉ាទេ។ ប្រសិន [គណបក្សប្រជាជនកម្ពុជា] ចង់បញ្ចៀសការធ្វើបាតុកម្ម ខ្លួនត្រូវតែដោះស្រាយ [បញ្ហានេះ] ឲ្យបានត្រឹមត្រូវ»។…
http://www.postkhmer.com/index.php/national/1-national-news/101971-2013-08-07-03-15-07