បក្សសង្គ្រោះជាតិកំណត់ឱសានវាទពីរសប្ដាហ៍សម្រាប់បាតុកម្ម
ថ្លែងទៅកាន់អ្នកគាំទ្រជាង១០.០០០នាក់ក្នុងពិធីជួបជុំដ៏ធំ មួយកាលពីម្សិលមិញក្នុងរាជធានីភ្នំពេញ លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងបានមានប្រសាសន៍ថា ប្រសិនបើគណបក្ស ប្រជាជនកម្ពុជាកំពុងកាន់អំណាចមិនធ្វើសហប្រតិបត្តិការក្នុងការ បង្កើតគណៈកម្មាធិការអព្យាក្រឹតមួយដើម្បីស៊ើបអង្កេតភាពមិនប្រក្រតី នានាក្នុងពេលបោះឆ្នោតក្នុងរយៈពេលពីរសប្ដាហ៍ទេនោះ គណបក្ស សង្គ្រោះជាតិនឹងធ្វើមហាបាតុកម្មទូទាំងប្រទេស។ លោក សម រង្ស៊ី បានថ្លែងទៅកាន់អ្នកគាំទ្រយ៉ាងច្រើនកុះករដែល ប្រមូលផ្ដុំគ្នាពេញទីលានប្រជាធិបតេយ្យ និងហៀរមកលើផ្លូវជុំវិញទី នោះថា “យើងនឹងធ្វើបាតុកម្មមុនពេល [គ.ជ.ប.] ប្រកាសលទ្ធផលបោះឆ្នោត ផ្លូវការ។ យើងនឹងជំរុញឲ្យបង្កើតគណៈកម្មាធិការយុត្តិធម៌ និងឯក រាជ្យមួយដើម្បីស៊ើបអង្កេតលើភាពមិនប្រក្រតីនានាក្នុងពេលបោះ ឆ្នោត។ ប្រសិនបើពួកគេមិនបង្កើតគណៈកម្មាធិការឯករាជ្យទេនោះ យើង នឹងធ្វើបាតុកម្ម”។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានលើកឡើងថា ក្រុម ប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នឹងប្រកាសលទ្ធផលបោះ ឆ្នោតចុងក្រោយមិនឲ្យលើសពីថ្ងៃទី៨ ខែកញ្ញាឡើយដើម្បីអនុញ្ញាត ឲ្យបង្កើតរដ្ឋាភិបាលថ្មីនៅដំណាច់ខែក្រោយនេះ។ គណបក្សសង្គ្រោះជាតិបានចោទប្រកាន់ថា មាន ការបន្លំបញ្ជីឈ្មោះបោះឆ្នោតជាទូទៅ និងការបន្លំឯកសារសម្គាល់អត្ត សញ្ញាណដែលរៀបចំដោយគណបក្សប្រជាជនកម្ពុជា ឃុបឃិតជាមួយ គ.ជ.ប.។ បន្ទាប់ពីការចរចាពីរលើកក្នុងរយៈពេលបីសប្ដាហ៍មកនេះ គណ បក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិមិនមានការរីកចម្រើន ណាមួយទេនៅក្នុងការសម្រេចថា តើក្រុមណានឹងត្រូវដឹកនាំគណៈ កម្មាធិការមួយដើម្បីស៊ើបអង្កេតពីទំហំ និងផលប៉ះពាល់នៃភាពមិន ប្រក្រតីក្នុងពេលបោះឆ្នោត។ លោក កឹម សុខា បានមានប្រសាសន៍បន្ទរតាមការគំរាមរបស់លោក សម រង្ស៊ី ធ្វើមហាបាតុកម្ម ប្រសិនបើគ្មានដំណោះស្រាយចំពោះស្ថានភាព ដែលជាប់គាំងនៅពេលបច្ចុប្បន្នទេនោះ ហើយបានមានប្រសាសន៍ថា រដ្ឋ សភាណាបង្កើតឡើងដោយគ្មានតំណាងរាស្ត្រជាប់ឆ្នោតទាំង៥៥រូបរបស់ គណបក្សសង្គ្រោះជាតិ នឹង “រលាយបាត់” យ៉ាងឆាប់រហ័ស។ លោកបានមានប្រសាសន៍ថា “ប្រសិនបើ គ.ជ.ប. ក្រុមប្រឹក្សាធម្មនុញ្ញ និងគណបក្សប្រជាជនកម្ពុជា មិនយល់ព្រម ឲ្យបង្កើតគណៈកម្មាធិការយុត្តិធម៌មួយដែលមានអ្នកស៊ើបអង្កេត ឯករាជ្យ និងឲ្យអង្គការសហប្រជាជាតិធ្វើជាអ្នកសង្កេតការណ៍ដើម្បី ស៊ើបអង្កេតភាពមិនប្រក្រតីក្នុងពេលបោះឆ្នោតទេនោះ មហាបាតុកម្មនឹង កើតឡើងនៅគ្រប់ទីកន្លែង”។ លោកបានមានប្រសាសន៍ថា “ប្រសិនបើពួកគេមិនស្វែងរកយុត្តិធម៌ឲ្យ យើងទេយើង [តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ] នឹងមិនចូលរួមសម័យ ប្រជុំសភាឡើយ។ ប្រសិនបើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមិនចូល រួម ពួកគេនឹងបើកសម័យប្រជុំជាមួយតំណាងរាស្ត្រតែ៦៨រូប ដែលនឹង ក្លាយជារដ្ឋសភាមិនគ្រប់ទឹក”។…