បេក្ខភាព​ស្ត្រី​ឈរ​ឈ្មោះ​ជា​អ្នក​តំណាង​រាស្ត្រ​មាន​ចំនួន​តិច

បើ​ទោះ​បី​ជា​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​របស់​រដ្ឋាភិបាល បាន​កំណត់​ចំនួន​បេក្ខភាព​ស្ត្រី​ឲ្យ​ឈរ​ឈ្មោះ​ជា​អ្នក​តំណាង​រាស្ត្រ​ចំនួន ៣០% ក្នុង​ស្ថាប័ន​រដ្ឋសភា នៅ​ឆ្នាំ​២០១៥ ក៏ដោយ ប៉ុន្តែ​ជាក់ស្ដែង ស្ត្រី​ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខភាព​អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស​ នយោបាយ​នៅ​នីតិកាល​ទី៥ ក្នុង​ឆ្នាំ​២០១៣ នេះ បាន​ជិត ១៩% ប៉ុណ្ណោះ។… កាល​ពី​ក្នុង​នីតិកាល​ទី៤ ឆ្នាំ​២០០៨ ចំនួន​ស្ត្រី​ជា​បេក្ខជន​ពេញ​សិទ្ធិ​មាន​ចំនួន ១៧២​នាក់ ក្នុង​ចំណោម​គណបក្ស​ប្រកួត​ប្រជែង​ចំនួន​១១។ ដោយ​ឡែក ក្នុង​នីតិកាល​ទី៥ ឆ្នាំ​២០១៣ មាន​ចំនួន​គណបក្ស​ចូលរួម​ប្រកួត​ចំនួន ៨​គណបក្ស មាន​បេក្ខជន​ស្ត្រី​ឈរ​ឈ្មោះ​តំណាង​រាស្ត្រ​ចំនួន ១៦៨​នាក់។ នីតិកាល​ទី៥ នេះ បេក្ខជន​ឈរ​ឈ្មោះ​ជា​ស្ត្រី​ពេញ​សិទ្ធិ​មាន​ចំនួន ១៦៨​នាក់ ក្នុង​ចំណោម​បេក្ខជន​ពេញ​សិទ្ធិ​សរុប ៨៨៦​នាក់។ បេក្ខជន​ជា​ស្ត្រី​ដែល​ឈរ​ឈ្មោះ​នៅ​លេខ​រៀង​លេខ​១ ដល់​លេខ​៣ មាន​ចំនួន ៦៥​នាក់ ស្មើ​នឹង​ជាង ៧% រីឯ​ឈរ​លេខ​រៀង​ទី៤ ដល់​ទី៦ ចំនួន ៦៣​នាក់ ស្មើ​នឹង​ជាង ៧% និង​ឈរ​ចាប់​ពី​លេខ​រៀង​ទី៧ ឡើង​ទៅ មាន​ចំនួន ៤០​នាក់ គិត​ជា​ភាគរយ​ជិត ៥% នៃ​ចំនួន​បេក្ខជន​ពេញ​សិទ្ធិ​ទាំង​បុរស និង​ស្ត្រី។…

វិទ្យុអាស៊ីសេរី
http://www.rfa.org/khmer/news/politics/women-candidate-in-election-06142013050201.html?searchterm=%E1%9E%94%E1%9F%84%E1%9F%87%E1%9E%86%E1%9F%92%E1%9E%93%E1%9F%84%E1%9E%8F