ប្រជាពលរដ្ឋតាមទីជនបទទទួលបានព័ត៌មានតិចតួចទាក់ទងនឹងការបោះឆ្នោត
នៅសល់ពីរខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអណត្តិទី៥នឹងចាប់ប្រព្រឹត្តធ្វើ ឡើងនាពេលខាងមុខ។ រហូតមកដល់ពេលនេះ ទោះបីជាគណបក្សនយោបាយទាំង៨ ដែលឈរឈ្មោះបោះឆ្នោតបាននិងកំពុងត្រៀមខ្លួនដើម្បីធ្វើការ ផ្សព្វផ្សាយពីគោលនយោបាយរៀងៗខ្លួន ជាពិសេសតាមរយៈសារនយោបាយរបស់ពួកគេ ប៉ុន្តែគេនៅសង្កេតឃើញថា បរិយាកាស មុនការបោះឆ្នោតលើកនេះនៅតាមតំបន់ទីជនបទ ហាក់ដូចជានៅមានភាពស្ងប់ស្ងាត់ជាងការបោះឆ្នោតលើកមុនៗ។ រីឯប្រជាពលរដ្ឋតាមទីជនបទ ក៏នៅពុំទាន់បានទទួលព័ត៌មានបោះឆ្នោតអោយបានទូលំទូលាយដូច ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញដែរ។
ចាន់ លីដា
http://www.khmer.rfi.fr/reportage-de-Lida-de-siem-riep-20130527-rfi