ប្រព័ន្ធ​បោះ​ឆ្នោត​ផ្តល់​​ផល​ប្រយោជន៍​ដល់​​គណបក្ស​ដែល​​​មាន​​​សំឡេង​​​គាំទ្រ​​​​​​ច្រើន​​​ជាងគេ​​​បំផុត

នៅ​ពេល​លោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​បាន​ផ្សព្វ​ ផ្សាយ​លទ្ធផល​បឋម​នៃការ​បោះឆ្នោត​ជាតិ​នៅ​តាម​ទំព័រ​​​ហ្វេសប៊ុក​ របស់​លោក​ កាល​ពីយប់​ថ្ងៃអាទិត្យ​ តួលេខ​នោះ​បង្ហាញ​ថា  អាសនៈ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជាបាន​​​​ធ្លាក់​ចុះ​១៧,៧ភាគរយ  ​ពី​ចំនួន​​​៩០​អាសនៈ​មក​នៅ​ត្រឹមតែ​​​​៦៨​អាសនៈនៅ​ក្នុង​រដ្ឋ​សភា​ ដែល​មាន ​១២៣​អាសនៈ​។ ទោះ​ជាយ៉ាង​ណា​  លទ្ធផល​លម្អិត​ថែម​ទៀត​​ដែល​ចេញ​នៅ​យប់​ជ្រៅ​ថ្ងៃ​ អាទិត្យ​ដែរ​នោះ​បង្ហាញ​ពី​ចំនួន​ខុស​គ្នា​បន្តិច​បន្តួច​ដោយ​សំឡេង​ឆ្នោ​ត​ របស់​គណបក្ស​កាន់​អំណាច​ធ្លាក់​ចុះ​ពី ៥៨,១​​ភាគ​រយ​នៃ​សន្លឹក​ឆ្នោត​ទាំង​ អស់​មក​នៅ​ត្រឹម​ ៤៩,២ភាគរយ​វិញ​ គឺធ្លាក់​ចុះ​ ៨,៩ភាគ​រយ​ទៀត​។ ភាព​ខុស​គ្នា​រវាង​តួលេខ​ទាំង​ពីរនេះ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ អាសនៈ​ដែល​គណបក្ស​ប្រឆាំង​ទទួល​បាន​ និង​បង្ហាញ​ពី​រូប​មន្ត​សម្រាប់​គណនា​ អាសនៈ​របស់​គណបក្ស​នយោបាយ​។ រូបមន្ត​ ជេសហ្វើសុន​(Jefferson)​ ដែល​គេ​បានយក​មក​ប្រើ​​ស្ងាត់​ៗ​នៅ​មុន​ ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨ និង​ត្រូវ​បាន​ផ្សព្វ​​​ផ្សាយ​​​​តែ​បន្ទាប់​ ពីការ​បោះ​ឆ្នោត​នៅ​ឆ្នាំនោះ ផ្តល់​​គុណ​សម្បត្តិ​​ដល់​គណបក្ស​ដែល​ទទួល​បាន ​សំឡេងឆ្នោត​​ច្រើន​ជាងគេ​នៅ​ក្នុង​មណ្ឌល​​​​ណាមួយ។…

http://www.cambodiadailykhmer.com/latest/3499/