ព្រះសង្ឃមួយអង្គប៉ុនប៉ងដុតខ្លួននៅទីលានប្រជាធិបតេយ្យ
ព្រះសង្ឃមួយព្រះអង្គព្រះនាម សេង ឌីណា បានប៉ុនប៉ងយកសាំងចាក់ដុតសម្លាប់ខ្លួននៅលើឆាកនាទីលាន ប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា នេះ។
មុនពេលចាក់សាំងបម្រុងដុតព្រះកាយ ព្រះអង្គបានអានសារលាតត្រដាងអំពើអយុត្តិធម៌ក្នុងសង្គមដែលព្រះអង្គ ចោទថា ប្រព្រឹត្តដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ព្រះសង្ឃ សេង ឌីណា និមន្តមកពីខេត្តតាកែវ មានថេរដីកាថា ការធ្វើដូច្នេះ គឺដើម្បីជាសារឲ្យលោក ហ៊ុន សែន ភ្ញាក់រឭក ហើយឈប់ប្រព្រឹត្តអំពើអាក្រក់តទៅទៀត។ ប៉ុន្តែការព្យាយាមនេះមិនបានសម្រេចទេ ដោយសារមានការរារាំងទាន់ពេលវេលា។…
ដែន អយុធ្យា
http://www.rfa.org/khmer/news/politics/monk-attempt-to-commit-suicide-09172013002608.html