មន្ត្រី​រាជការ​មិន​ធ្វើ​ការ​ចុះ​ឃោសនា​បម្រើ​បក្ស

ភ្នំពេញៈ សង្គម​ស៊ីវិល​បាន​រក​ឃើញ​ថា មន្រ្តី​រាជការ​ជាច្រើន​បាន​ល្មើស​ទៅ​នឹង​ច្បាប់​ដោយ​ពួកគេ​បាន​យក​ម៉ោង​ ធ្វើ​ការ​របស់​រដ្ឋ​ទៅ​ចូល​រួម​ធ្វើ​ការ​ឃោសនា​បោះឆ្នោត ឲ្យ​គណបក្ស​ប្រជាជន​នៅ​ក្នុង​ថ្ងៃ​ដំបូង ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ម្សិលមិញ។ កាល​ពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ម្សិលមិញ​អ្នក​សារ​ព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ បាន​ទៅ​យក​ព័ត៌មាន​នៅ​តុលាការ​កំពូល​ដូច​ធម្មតា។ ប៉ុន្តែ​តុលាការ​នោះ​មាន​សភាព​ស្ងាត់​ខុស​ពី​ធម្មតា​ដោយ​ឃើញ​មាន​ឡាន​តែ​ ២គ្រឿង​ប៉ុណ្ណោះ ខណៈ​ដែល​នៅ​ថ្ងៃ​ធម្មតា​មាន​ឡាន​ប្រមាណ​១០ គ្រឿង​និង​មាន​មនុស្ស​ចេញ​ចូល​ច្រើន។ អ្នក​សារ​ព័ត៌មាន​បាន​សួរ​ទៅ​នគរបាល​យាម​នៅ​ច្រក​ទ្វារ​តុលាការ​កំពូល​ ម្នាក់ ហើយ​នគរបាល​នោះ​បាន​ប្រាប់​ថា​៖«មិន​បាន​ធ្វើ​ការ​ទេ​។​ចៅក្រម មេធាវី ទៅ​ហែ​គណបក្ស​អស់​ហើយ»។ លើស​ពី​នោះ​ទៀត​ការ​ប្រកាស​សាលក្រម ក៏​ត្រូវ​បាន​ផ្អាក​ដែរ​កាល​ពី​សប្តាហ៍​មុន​ដោយ​សារ​តែ​ខ្វះ​ចៅក្រម ដោយ​ហេតុ​ផល​ត្រូវ​គេ​ប្រាប់​ថា លោក​ចៅក្រម​ជាប់​រវល់​ចុះ​ពង្រឹង​មូលដ្ឋាន បម្រើ​គណបក្ស​ប្រជាជន។…

គឹម សារុំ និង​ផាក់ ស៊ាងលី
http://www.postkhmer.com/index.php/national/1-national-news/100001-2013-06-28-03-23-52