មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បង្ក្រាប​ទៅ​លើ​បាតុកម្ម

ភ្នំពេញៈ បន្ទាប់​ពី​ការ​អត់ធ្មត់​រយៈ​ពេល​ជាច្រើន​សប្តាហ៍​ពី​សំណាក់​កង​កម្លាំង​ របស់​រដ្ឋាភិបាល ក្រោយ​ការ​បោះឆ្នោត​ថ្ងៃ ទី២៨ ខែ កក្កដា ការ​បាញ់​សម្លាប់​លោក ម៉ៅ សុខចន្ទ នៅ​ថ្ងៃ ទី១៥ ខែ កញ្ញា គឺជា​ការ​ចាប់​ផ្តើម​នូវ​វិធីសាស្រ្ត​ហិង្សា ពី​សំណាក់​អាជ្ញាធរ ទៅ​លើ​បាតុកម្ម​ក្រោយ​ការ​បោះឆ្នោត។ ចាប់​តាំង​ពី​លោក ម៉ៅ សុខចន្ទ និង​មនុស្ស ៩ នាក់​ផ្សេង​ទៀត ត្រូវ​បាន​បាញ់​នៅ​ម្តុំ​ស្ពាន អាកាស​ក្បាល​ថ្នល់ កង​កម្លាំង​របស់​រដ្ឋាភិបាល បាន​បង្ក្រាប​បាតុកម្ម ដោយ​ប្រើ​ដំបង​ឆក់ និង​កណ្តាប់​ដៃ។ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​មហា​បាតុកម្ម​រយៈ​ពេល ៣ ថ្ងៃ ក្នុង​សប្តាហ៍​នេះ ដែល​នឹង​មាន​ការ​ដើរ​ក្បួន​តាម​ផ្លូវ​នានា មនុស្ស​ជាច្រើន កំពុង​សួរ​ថា តើ​អំពើ​ហិង្សា កាន់​តែ​ខ្លាំង​អាច​នឹង​កើត​ឡើង​ឬ​យ៉ាង​ណា? លោក ចាន់ សុវេត អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់ អង្គការ អាដហុក បាន​ថ្លែង​ថា៖ «យើង​ព្រួយ​បារម្ភ​អំពី​អំពើ​ហិង្សា​នៅ​ពេល​ធ្វើ​មហា​បាតុកម្ម ព្រោះ​លើក​មុន អាជ្ញាធរ បាន​បង្ក្រាប​ការ​តវ៉ា​ហើយ​ថែម​ទាំង​បាន​សម្លាប់​បុរស​ម្នាក់​ផង​ដែរ។ យើង​កំពុង​មើល​ឃើញ​កង​កម្លាំង​រដ្ឋាភិបាល​កាន់​តែ​ច្រើន​ថែម​ទៀត ដែល​បាន​ដាក់​ពង្រាយ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ភ័យ​ខ្លាច​ក្នុង​ការ​ចូល​រួម​ បាតុកម្ម»។…

Shane Worrell និង វង្ស សុខេង
http://www.postkhmer.com/index.php/national/1-national-news/105362-2013-10-21-03-29-57