មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ចេញ​លិខិត​​​បញ្ជាក់​​​អត្តសញ្ញាណ​​ទៅ​ឲ្យ​អ្នក​​គ្មាន​អត្ត​សញ្ញាណ​ប័ណ្ណ​

ក្នុង​ចំណោមលិខិតបញ្ជាក់​​​​អត្តសញ្ញា​ណ​ជិត​​៨០០.០០០​លិខិត​​ ដែល​ត្រូវ ​​ចេញ​ទៅ​ឲ្យ​អ្នក​បោះឆ្នោ​ត​ ដែល​គ្មាន​​អត្តសញ្ញាណ​ប័ណ្ណ​​​សម្រាប់​​ ប្រើប្រាស់​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា មាន​ លិខិត​ប្រហែល​២៧០.០០០​ត្រូវ​បាន​ចេញ​​​​ចាប់​​​ពី​​​ពេល​​​បញ្ចប់​​ការ​​​​ ចុះ​ឈ្មោះ​​បោះឆ្នោត​ដល់​​​​​ថ្ងៃ​បោះឆ្នោត​​ ដោយ​ធ្វើ​ឲ្យ​មាន​​ក្ដី​ព្រួយ ​បារម្ភ​ ក្នុង​ចំណោម​អ្នក​សង្កេត​ការណ៍​ថា ខ្លាច​​​ក្រែង​​​លិខិត​ទាំង​នេះ​អាច​នឹង​ ត្រូវ​បាន​យក​ទៅ​ប្រើ​ដើម្បី​លួច​បន្លំ​សន្លឹក​ឆ្នោត។ យោង​តាម​លោក​ ទេព​ នីថា អគ្គលេខា​ធិការ​​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ បោះ​ឆ្នោត​ (គ.ជ.ប.) បាន​ឲ្យ​ដឹង​ថា មាន​លិខិត​បញ្ជាក់​​​​អត្តសញ្ញាណថ្មី​​ សម្រាប់​បោះឆ្នោ​ត​ប្រហែល​​៤៨០​.០០០​លិខិត​​ត្រូវ​បាន​ចេញ​​អំឡុង​ការ​​​​​ ចុះ​ឈ្មោះ​បោះឆ្នោ​ត​នៅ​​ចុង​ឆ្នាំ​២០១២ រីឯ​លិខិត​២៧០.០០០​បន្ថែម​ទៀត​ ត្រូវ​បាន​ចេញ​​នៅ​មុន​​​ថ្ងៃ​​បោះឆ្នោត​។ ប៉ុន្តែ​លោក​ស្រី​ ឡូរ៉ា ថនតុន​ (Laura Thornton) នាយិកា​ប្រចាំ​ប្រទេស​ របស់​វិទ្យា​ស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ទីក្រុង ​វ៉ាស៊ីន​តោន​បាន​លើក​​ឡើង​ថា វា​ទំនង​ជា​​មិន​អាច​ទៅ​រួច​ទេ​ ដែល​ថា មាន​ ប្រជាពលរដ្ឋ​ជា​ច្រើន​បាត់​​អត្ត​សញ្ញាណ​ប័ណ្ណ​​​ ហើយ​ចំាបាច់​​ត្រូវ​ធ្វើ​ លិខិត​បញ្ជាក់​​​​សម្រាប់​បោះឆ្នោត​ជំនួស​នោះ​។ លោក​ស្រី ថន​ តុន​ បាន​ថ្លែង​ថា “វា​ជា​រឿង​​សំខាន់​ណាស់​ ដែល​ត្រូវ​ងាក​ទៅ​មើល​​បញ្ហា​ពិត​​ប្រាក​ដ​ ដែល​​ យើង​បាន​ឃើញ​​កើត​មាន​​នៅ​​មុន​​​ថ្ងៃ​បោះ​ឆ្នោត​។ បញ្ហា​ទាំង​នោះ​ គឺ​ការ​ បាត់​​​បង់​​​​សិទ្ធិ​បោះ​ឆ្នោត​​ និង​ការ​ប្រើ​ប្រាស់​លិខិត​បញ្ជាក់​​​​ អត្ត​សញ្ញា​ណ​សម្រាប់​បោះ​ឆ្នោត​គឺសំដៅ​លើ​ប្រជាពលរដ្ឋ​ដែល​មិន​ត្រូវ​បាន​ អនុញ្ញាត​ឲ្យ​​បោះឆ្នោត​ និង​ប្រជា​ពលរដ្ឋ​ ដែល​មិន​​​គួរ​​​អនុញ្ញាត​​​ឲ្យ ​​​បោះឆ្នោត​​​ ប៉ុន្តែ​អាច​បោះ​​​ឆ្នោត​បាន​​ ដោយ​ប្រើ​លិខិត​បញ្ជាក់​​​​ បញ្ជាក់​​​​អត្ត​សញ្ញាណ​​សម្រាប់​បោះឆ្នោ​ត​នេះ​​​”។…

http://www.cambodiadailykhmer.com/news/4918/