មេ​ដឹក​នាំ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ប្តេជ្ញា​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី

ភ្នំពេញៈ មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្តេជ្ញា ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី នៅ​មុន​សម័យ​ប្រជុំ​សភា​លើក​ដំបូង​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៣ កញ្ញា​ខាង​មុខ​នេះ។ ការ​បេ្ដជ្ញា​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​កិច្ច​ប្រជុំ​បិទ​ទ្វារ​ប្រហែល ៥ ម៉ោង​នៅ​រដ្ឋសភា​កាល​ពី​ថ្ងៃ ចន្ទ​ម្សិលមិញ រវាង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន និង​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ព្រម​ព្រៀង​គ្នា​លើ​បញ្ហា​តូចៗ​ចំនួន​បី ដូចជា បញ្ឈប់​អំពើ​ហិង្សា និង​បង្កើត​យន្តការ​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត សម្រាប់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ និង​បន្ត​កិច្ច​ប្រជុំ​គ្រប់​កម្រិត​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ។ លោក ប្រាក់ សុខុន ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្រ្តី បាន​ថ្លែង​ថា៖ «កិច្ច​ប្រជុំ​យ៉ាង​យូរ​នេះ មាន​ន័យ​ថា យើង​រីករាយ​ផ្លាស់​ប្តូរ​មតិ​យោបល់​គ្នា សម្រាប់​ការ​ពិភាក្សា ហើយ​វា​ជា​ស្មារតី​ថ្មី​មួយ [នៃ​កិច្ច​សហការ] ឆ្ពោះ​ទៅ​រក​ដំណើរការ​ដោះស្រាយ​បញ្ហា​ទាំង​អស់ របស់​ប្រទេស​យើង​»។ លោក​បន្ត​ថា៖ «ភាគី​ទាំង​ពីរ​ព្រម​ព្រៀង​គោរព​តាម​ព្រះ​រាជសារ​របស់​ព្រះ​មហាក្សត្រ ចុះ​ថ្ងៃ​ទី​១៦ កញ្ញា»។​ព្រះ​មហាក្សត្រ ព្រះបាទ នរោត្តម សីហនុ កាល​ពី​ថ្ងៃ​ចន្ទ បាន​អំពាវនាវ ដល់​បាតុករ គណបក្ស​ប្រឆាំង និង​នគរបាល​ឲ្យ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​ស្លាប់​មនុស្ស​ម្នាក់​កាល​ពី​យប់​ថ្ងៃ អាទិត្យ និង​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ទាំង​អស់ ត្រឡប់​ទៅ​រក​ប្រពៃណី​នៃ​ការ​មិន​ប្រើ​ហិង្សា និង​អត់ធ្មត់​ដើម្បី​បញ្ចៀស​អស្ថិរភាព​ជាតិ។…

វង្ស សុខេង និង Abby Seiff
http://www.postkhmer.com/index.php/national/1-national-news/104026-2013-09-17-03-56-48