រដ្ឋាភិបាលបដិសេធចំពោះការអះអាងថា នគរបាលនិងយោធាបំភិតបំភ័យដល់អ្នកបោះឆ្នោត
កាលពីម្សិលមិញ រដ្ឋាភិបាលបានបដិសេធការចោទប្រកាន់ដែលបាន លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយអង្គការ ឃ្លាំមើលសិទ្ធិមនុស្ស (Human Right Watch) កាលពីថ្ងៃច័ន្ទដែលបានចោទប្រកាន់នគរបាលនិងយោធាជាន់ ខ្ពស់ថា បានធ្វើការបំភិតបំភ័យដល់បរិយាកាសសម្រាប់អ្នកបោះឆ្នោតដោយធ្វើ យុទ្ធនាការឃោសនាឲ្យគណបក្សប្រជាជនកំពុងកាន់អំណាច។ សេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សបានបញ្ចេញ ឈ្មោះលោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងលោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង លោក គន់ គីម នាយសេនាធិ ការ ចម្រុះ និងលោក ហ៊ុន ម៉ាណែត កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឲ្យគណបក្សប្រជាជនកាលពី ឧសភា និងខែមិថុនា។ ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា មិនមានអ្វីទាស់ខុសចំពោះឥរិយាបថរបស់ពួកគេទេ ពីព្រោះមន្ត្រីទាំងនេះមិនតំណាងឲ្យស្ថាប័នរដ្ឋទេ ពេលពួកគេបាន ធ្វើយុទ្ធនាការ និងស្លៀកពាក់ឯកសណ្ឋានជាស៊ីវិលនោះ។ លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “ នេះគឺជាផ្នែកមួយនៃការឃោសនាប្រឆាំងរដ្ឋាភិបាល ហើយប្រឆាំងនឹង ប្រទេសកម្ពុជា។ វាលម្អៀងណាស់ ហើយការធ្វើយុទ្ធនាការប្រឆាំងពួកយើងគឺមិន ត្រឹមត្រូវឡើយ។ អ្នកគួរយល់ថា ពួកគេមិនបានស្លៀកពាក់ឯកសណ្ឋានធ្វើយុទ្ធនាការឡើយ។ ពួកគេចូលរួមក្នុងសិទ្ធិជាលក្ខណៈផ្ទាល់ខ្លួន ដោយសុំច្បាប់ ឈប់សម្រាកពីការងារ…។ ពួកគេមិនបានស្លៀកពាក់ឯកសណ្ឋាន និង ប្រើប្រាស់ឋានៈដើម្បីកៀងគររកសំឡេងឆ្នោតពីប្រជាពលរដ្ឋឡើយ។ លោកបានមានប្រសាសន៍បន្ថែមទៀតថា“ ពួកគេគឺជាអ្នកដែលប្រយុទ្ធក្នុង សមរភូមិប្រឆាំងនឹងរបប ប៉ុល ពត ហើយពួកគេបានរំដោះប្រទេសកម្ពុជាចេញពីរបប ប៉ុលពត”។…
Lauren Crothers and Phorn Bopha
http://www.cambodiadailykhmer.com/latest/3231/